ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទ្រង់ទ្រាយធំទូរ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ឃាត់មនុស្ស៤៩នាក់​  តែតាមផ្សារទំនើបមិនបង្ក្រាប

11 ខែ មុន 136 តូ សុផល

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូរហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ និងក្បែរផ្ទះថ្នាក់ដឹកនាំកំពូលៗ ត្រូវតែធ្វើអោយបានល្អ និងមិនអនុញ្ញាតអោយបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ” អរគុណបងប្អូនដែលផ្តល់ព័ត៍មានមកខ្ញុំអំពីបញ្ហាទូរហ្គេមបាញ់ត្រីដែលបង្កប់ទៅដោយបញ្ហាគ្រឿងញៀន ក្មេងទំនើងល្បែងស៉ីសង និងបញ្ហាផ្សេងទៀត”។

​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាអោយកម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស​្នងការ​នគរបាលរាជធានី​ភ្នំពេញ​បាន​ចុះ​ប្រត្តិការ​បង្ក្រាបទូរ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ចាប់​ចំនួន​២​ទីតាំង​ សរុប​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៣​ទូរ​ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់​។

ពលរដ្ឋគាំទ្រ និងសាទរពេញទំហឹងចំពោះចំណាត់ការលោក៣ ស ថេត ដែលបានបញ្ចេញមហិទ្ធិឬទ្ធិ ក្រោយគ្រងតំណែងជាស្នងការរាជធានីភ្នំពេញ ចំពោះការលុបបំបាត់បនល្បែងខាងលើ ។

ដោយឡែក បនល្បែងប្រភេទបាញ់ត្រី នៅមានជាច្រើនកន្លែងទៀត ជាពិសេសតាមផ្សារទំនើប ដូចជា ៖ ផ្សារAeon2 ផ្សារសុវណ្ណា ផ្សាររតនាផ្លាស្សា និង ផ្សារទំនើបមួយចំនួនទៀត… បើនិយាយពីណេត២៤ម៉ោង ឆ្នោតយួន ល្បែងភ្នាល់បាល់ ទីតាំងបញ្ចាំ ក្នុងខណ្ឌទាំង១២ ច្រើនម៉ឺនកន្លែង មិនទាន់ឃើញ លោក៣ ស្នងក្រុងចុះបង្ក្រាបនៅឡើយ។

រង់ចាំអ៊ុតបន្តទាំងអស់គ្នា តើជាយុទ្ធសាស្ត្រ “ភ្លើងចំបើង” ឬយ៉ាងណា?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ