ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូកង់បីធ្វើដំណើរទៅឡើងយន្តហោះ ចោរឆក់យកកាបូបបាត់

4 សប្តាហ៍ មុន 43 តូ សុផល

ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌម្នាក់ ខណៈដែលកំពុងធ្វើដំណើរតាមម៉ូតូកង់បី ទៅឡើងយន្តហោះ

ត្រូវបានចោរឆក់មហាដៃស្អិតឆក់យកកាបូបដៃយួរទៅបាត់ដោយសុវត្តិភាព អស់លុយ១ពាន់ដុល្លា លិខិតឆ្លងដែន លេបថប កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅគល់ស្ពានអាកាស៧មករា ខាងកើត សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ CHAKKAR PAHI ភេទប្រុស អយុ៤៩ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ R8748835 ស្នាក់នៅ ផ្ទះសំណាក់ លីហ័រ ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ។ សម្ភារៈបាត់បង់ ត្រូវបានជនរងគ្រោះអះអាងថា លុយ១ពាន់ដុល្លា លិខិតឆ្លងដែន និងលេបថបមួយគ្រឿង ។

តាមសម្តីជនរងគ្រោះ និយាយភាសារខ្មែរបានមួយមាត់ៗ ឲ្យដឹងថា គាត់ត្រូវធ្វើដំណើរឡើងយន្តហោះទៅប្រទេសថៃ នៅជើងហោះហើរម៉ោង៨និង៥៥នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយខណៈដែលធ្វើដំណើរចេញពីផ្ទះសំណាក់ ជិះរឺម៉កម៉ូតូកង់បីតាមផ្លូវកម្ពុជាក្រោមលុះមកដល់ខាងកើតស្ពានអាកា
ស៧មករា ស្រាប់ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ឆក់យកកាបូបដៃយួរ ដែលដាក់នៅក្បែរខ្លួនទៅបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ ទាំងអ្នកបើកម៉ូតូកង់បី ជាជនជាតិខ្មែរ ទាំងជនរងគ្រោះ ជនជាតិឥណ្ឌ រកប៉ុស្តិ៍ប៉ូលីសមិនឃើញ បន្តដំណើរទៅមុខរហូត មកដល់ ប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ គ្រាន់តែក្រឡេកឃើញ ដឹងថាប៉ុស្តិ៍ប៉ូលីស ក៏ចូលទៅប្តឹង បំណងឲ្យជួយអន្តរាគមន៍ ដល់សមត្ថកិច្ចសាកសួរទៅទើបដឹងថា កើត
ហេតុ នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ឯនោះវិញទេ តែទោះជាយ៉ាងណាក្តី ដើម្បីជួយសម្រួល ការងារត្រូវបន្ទាន់របស់ជនរងគ្រោះ ជាជនបរទេស ដែលចោរឆក់កាបូបទៅបាត់ នគរបាល ខណ្ឌពោធិសែនជ័យ បង្ហាញ ប្រាប់ឲយទៅប្តឹងនៅ នាយកដ្ឋានអន្តោប្រវេសន៍តែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!