ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ម៉ប់ សារិន ដឹកនាំប្រតិភូក្រុមប្រឹក្សារាជធានី ខេត្ត ៧០ រូប ទស្សនកិច្ចតំបន់កសិ-ឧស្សាហ៍កម្មឧញ៉ា ម៉ុង ឬទ្ធី

9 ខែ មុន 39 តូ សុផល

ខេត្តព្រះសីហនុ៖  ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨, ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដឹកនាំប្រតិភូក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៧០ រូបមកពី ១៣ ខេត្ត ធ្វើទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់កសិ-ឧស្សាហ៍កម្មរបស់អ្នកឧញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលស្ថិតនៅខេត្តព្រះសីហនុ។

ប្រតិភូបានទស្សនាចំការដូងប្រេង រោងចក្រផលិតចំណីសត្វ រោងចក្រផលិតកៅស៑ូក្រែប និងកំពង់ផែកែវផុស។

ប្រតិភូក្រុមប្រឹក្សារាជធានី ខេត្ត និងលេខាធិការក្រុមប្រឹក្សាប្រមាណ ៧០ រូបនោះមកពីរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ឆ្នាំង។

សាលារាជធានីភ្នំពេញបានផ្តល់រថយន្តក្រុង ២ គ្រឿងផលិតនៅប្រទេសជប៉ុន ដើម្បីដឹកប្រតិភូ។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នឹងរៀបចំដំណើរទស្សនិច្ចលើកទី២ ទៅតំបន់ឥសាន សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត និងលេខាធិការក្រុមប្រឹក្សាប្រមាណ ៦០ រូប មកពី ១២ ខេត្តផ្សេងទៀត រួមមានខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កែប កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ ពោធិសាត់ ប៉ៃលិន និងសៀមរាប។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!