ព្រឹតិ្តការណ៍ថ្មីៗ

ចុម! មានអ្នកក្លាហាន បង្ក្រាប​ទូរ​ហ្គេ​ម​បាញ់​ត្រី​ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ហើយតើ?

3 សប្តាហ៍ មុន 112 តូ សុផល

ភ្នំពេញ​ ៖​ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​បាន​ចុះ​ប្រត្តិការ​បង្ក្រាប់​ទូរ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ចាប់​ចំនួន​២​ទីតាំង​ សរុប​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៣​ទូរ​ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់​។​

​ហេតុការណ៍​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​មេការ​និង​អ្នកលេង​ទាំងអស់​ រួម​នឹង​វត្ថុ​តាំង​ទាំងអស់​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បញ្ជូន​ទៅ​កាន់ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!