ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាឯកភាពខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ

4 ខែ មុន 19 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១៤:៣០នាទី នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាឯកភាពខណ្ឌ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីលោក លោកស្រីគណៈអភិបាល, លោកគណៈនាយករដ្ឋបាល, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាប្រចាំខណ្ឌ, លោក លោកស្រី ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោកនាយប៉ុស្តិ៍ទាំង១១, លោក លោកស្រីប្រធានផ្សារទាំង៣, លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ដែលមានរបៀបវារៈដូចខាងក្រោម៖
១. ការងារត្រៀមរៀបចំការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យសាធារណៈ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី ២១, ២២,២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
២. ការងារព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍ ដើម្បីរៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
៣. ការងារផ្សេងៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!