ព្រឹតិ្តការណ៍ថ្មីៗ

វេទិការពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ឆ្នាំ២០១៨ ​​​​​​​​​នៅខណ្ឌពោធិ៍សែនជ័យ

4 ខែ មុន 33 តូ សុផល

ភ្នំពេញ ៖ មានសំណូមពរ ចំនួន ១៣៥ ករណី ដែលប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ បានស្នើឡើងទៅក្រុមប្រឹក្សារាជធានី ជួយដោះស្រាយ ក្នុងវេទិការពិគ្រោះយោបល់ កាលពីឆ្នាំ២០១៧ ហើយត្រូវបានសាលារាជធានីភ្នំពេញ ដោះស្រាយបាន ៥៦ករណី ស្មើនឹង៤៥% នៅសល់ ៧៥សំណូមពរទៀត បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិល របស់សាលារាជធានីភ្នំពេញ រួចរាល់ហើយ ដើម្បីដោះស្រាយជូនជាបន្ត ។ នេះជាការលើកឡើងរបស់ ឯ,ឧ មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចំពោះមុខ ប្រជាពលរដ្ឋ ចំនួន៦០០នាក់ មកពី១៦២ភូមិ ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងវេទិការពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ដែលបានធ្វើឡើងនៅក្នុងទឹកដី សង្កាត់ចោមចៅទី២ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព ឯ,ឧ ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី ,និងឯ,ឧ ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ប្រចាំភូមិភាគ១ រាជធានីភ្នំពេញ ។

សំរាប់វេទិការ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាទទួលបានសំណូមពរជាច្រើន ទាំងសំណូមពរផ្ទាល់មាត់ និងសំណូមពរ ជាលាយលាក់អក្សរ ហើយសំណូមពរខ្លះ ត្រូវបានទំលាក់ឱ្យអាជ្ញាធរខណ្ឌ ជាអ្នកដោះស្រាយ ដូចជាបញ្ហាសណ្តាប់ធ្នាប់អ្នកលក់ដូរ តាមមុខរោងចក្រ មិនសំរាប់តែនៅភូមិព្រៃទា ផ្សារព្រៃទា មួយនោះទេ គឺត្រូវធ្វើទាំងអស់ ទូទាំងខណ្ឌពោធិ៍សែនជ័យ ទាំងមុខរោងចក្រ នឹងចិញ្ចើមផ្លូវ សុំឱ្យធ្វើជារួម ។

ឯ,ឧ បញ្ចាក់ថា នៅសាលារាជធានីភ្នំពេញ បានបង្កើតគណៈកម្មការពិសេសមួយ សំរាប់ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងការកកស្ទះចរាចេណ៍ក្នុងរាជធានី ដោយ ឯ,ឧ ផ្ទាល់ជាប្រធាន ពិសេសផ្តោលលើចំណុចសំខាន់ៗ ដូចជានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម តែជំហ៊ានដំបូង សូមឱ្យខណ្ឌ សិក្សាជារួមសិន កន្លែងណាដែលខណ្ឌអាចធ្វើបាន កន្លែងណាត្រូវការជំនួយពីសាលារាជធានីភ្នំពេញ ។

ឯ,ឧ មានប្រសាសន៍ទៀតថា ថ្ងៃនេះ អត់មានប្រជាពលរដ្ឋណាលើកឡើងពីបញ្ហាគ្រឿងញៀនទេ តែបញ្ហានេះ វានៅតែជាបញ្ហាប្រឈមខ្ពស់ ស្មុគ្រស្មាញច្រើន មិនថាតែតំបន់មិនរាបរយនោះទេ តំបន់បុរី និងភូមិធម្មតា ក៍មានគ្រឿងញៀនវាយលុកដែរ នេះជារឿងមួយដែលគណៈអភិបាលខណ្ឌជាអ្នទទួលខុសត្រូវផ្ទាល់ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ។ ដោយឡែក ចំពោះសំណើរ សុំស្តារប្រឡាយរំដោះទឹក ក្នុងសង្កាត់ចោមចៅទី២ ចាប់ពីផ្លូវជាតិលេខ ៣ ដល់ព្រំប្រទល់ខណ្ឌមានជ័យ ករណីនេះ សូមមន្ទីរសាធារណៈការ រាជធានីផ្នំពេញ ចុះសិក្សាលំអិត និងធ្វើការឆ្លើយតបជាក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!