ព្រឹតិ្តការណ៍ថ្មីៗ

នាយក្តី​ ញញឹមបិទមាត់មិនជិត​ ពេលគ្រូបង្វឹក​ និងអ្នកគ្រប់គ្រងទូទៅ​ សរសើរពីសមត្ថិភាព

10 ខែ មុន 53 តូ សុផល

(ភ្នំពេញ)៖ តារាសម្តែង និងជាម្ចាស់ផលិតកម្ម​ BKS និងជាបងធម៌របស់នាយ ចឹម គឺលោក​ ឈួន សុវណ្ណភក្តី​ បានចូលខ្លួនប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងបានបញ្ចេញនូវទេពកោសល្យ​ ជួយអោយក្រុមកីឡារបស់ខ្លួន ទទួលបានជោគជ័យថែមទៀតផង ។ ជាក់ស្តែងការពីប្រកួតកន្លងទៅ​ ក្រុមលោកបានទទួលជោគជ័យ​ ហើយការប្រកួតយប់មិញនេះ​ ក្រុមលោកបានជួបក្រុមខ្លាំង​ U16 Elite​ ក្រោយប្រកួតក្រុមទាំងពីរបានលទ្ធផលស្មើរគ្នា។

ស្ថិតក្នុងសំលៀកបំពាក់ជាកីឡាករ និងកំពុងតែហ្វឹកហាត់ផងនោះ ម្ចាស់ផលិតកម្មរូបនេះបានអោយដឹងថា កាលពីមុនលោកមានក្តីបំណងពីរ គឺ ចូលសំដែងសិល្បៈ​ និងលេងកីឡា ហើយឥឡូវនេះ លោកសប្បាយរីករាយយ៉ាងខ្លាំងដោយសារបំណងរបស់លោកបានសំរេចទាំងពីរ ទាំងសិល្បៈ​ ទាំងកីឡា​ ។

លោកបានបញ្ជាក់ថែមទៀតថា លោកក៏សូមថ្លែង​អំណរគុណយ៉ាងខ្លាំង​ ដល់អ្នកគាំទ្រទាំងអស់ដែលតែងតែផ្តល់កំលាំងចិត្តដល់រូបលោក និងជំរុញអោយរូបលោក​សំរេចនូវក្តីបំណងទាំង២នេះ ។

បើទោះបីជាយ៉ាងណា​ សមត្ថភាពរបស់នាយក្តី​ ដែលលេងបាល់ទាត់នោះ​ ក៏ត្រូវបាន​ លោក​ កែវ​ សុខងន់​ អ្នកចាត់ការ​ក្រុមបាល់ទាត់​ ក្លឹបភ្នំពេញក្រោន​ និងលោក​ Leonardo vitorino គ្រូបង្វឹក​ល្បីឈ្មោះ​ ក៏មា​នការសសើរពីទឹកចិត្តស្រលាញ់កីឡា​ របស់​នាយក្តីការខំប្រឹងហាត់និងពង្រឹងសមត្ថភាពខ្លួន​ បានល្អ។

សូមបញ្ជាក់ថា លោកក្តី កំពុងតែហ្វឹកហាត់ អោយក្រុម អាយុក្រោម២០ ឆ្នាំ ក្លឹបភ្នំពេញក្រោន និងកំពុងតែវិវឌ្ឍន៍ខ្លួនអោយខ្លាំងជាងនេះទៅទៀត ដើម្បីមានឪកាសឈានចូលក្រុមឈុតធំ របស់ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ