ព្រឹតិ្តការណ៍ថ្មីៗ

“ក្លឹបបាល់ទះក្រសួងមហាផ្ទៃ កំពុងក្លាយ ជាក្លឹបបាញ់អាប៉ោង”!

1 ខែ មុន 384 តូ សុផល

ភ្នំពេញ ៖ កន្លែងចាក់អាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅក្នុងមូលដ្ឋាន
ខណ្ឌចំការមន ដែលស្ថិតក្រោយការគ្រប់គ្រង របស់លោក ព្រុំ សំខាន់ អភិបាលខេត្តខណ្ឌចំការមន និង លោក យិន សាន ជាអធិការនគរបាលខណ្ឌចំការមន ហាក់ដូចជាមើលរំលង មិនយកចិត្តទុកដាក់សោះឡើយ ជាក់ស្តែងដូចជា ទីតាំងល្បែង អាប៉ោង ១កន្លែង ដែលមានទីតាំងផ្ទះលេខ១១ ផ្លូវ៤៦៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ល្បីថាទីតាំងល្បែងចាក់អាប៉ោងមួយនេះជ្រកក្រោមស្លាក «ក្លឹបបាល់ទះ ក្រសួងមហាផ្ទៃ» ហើយសមត្ថកិច្ចខណ្ឌចំការមនមិនបង្ក្រាប សង្ស័យម្ចាស់ទីតាំង សែនព្រេងត្រូវហើយមើលទៅ បានជាបើកលេងគគ្រឹកគគ្រេងយ៉ាងរលួន មិនរំខានសមត្ថកិច្ច បន្តិចណាឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើទីតាំងនេះ ពិតជាក្លឹបបាល់ទះ មែន គឺជាការប្រសើរហើយ ព្រោះការលេងកីឡា នាំមកនូវសុខភាព ប៉ុន្តែ បើជាទីតាំងល្បែងវិញ អាចបង្កអោយកើតមានអំពើដែលសង្គមមិនទទួលស្គាល់ជាច្រើនបាន។

ជាចម្ងល់របស់ប្រជាពលរដ្ឋថា ទីតាំងល្បែងអាប៉ោង ដ៏ធំមួយនេះគេពុំទាន់ស្គាល់ម្ចាស់ នោះទេតែគេដាក់ការ សង្ស័យថា ប្រហែលជា មន្ត្រីនៅស្ថាប័នរដ្ឋណាមួយ ឬ ក៏សមត្ថកិច្ច ផងដែរ អាចមានការត្រូវរ៉ូវគ្នា នឹងមានភាគហ៊ុន ជាមួយបានជា ម្ចាស់ទីតាំង អាប៉ោង របស់មេបនល្បែង នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនដូច្នេះ។

ប្រភព ផ្សេងទៀតសុំមិនបញ្ចេញឈ្មោះបានលួចខ្សិប ឲ្យដឹងថា ទីតាំងនេះ បានបើកដំណើរការ យូរមកហើយ មិនដែលមាន សមត្ថកិច្ចណាមកហ៊ានប៉ះពាល់ទេ ដោយ សង្ស័យថាម្ចាស់ទីតាំងនេះ មុនបើកលេង ប្រហែលគេរត់ការទំនាក់ទំនង បង់លុយ ឲ្យទៅគ្រប់ស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ រួចរាល់អស់ហើយមើលទៅ ទើបឈជើងបានរហូតមកដល់ ពេលនេះ។

ជុំវិញករណីល្បែងស៊ីសងខុសច្បាប់នេះ ប្រជាពលរដ្ឋបានសូមណុំពរទៅដល់លោក ព្រុំ សំខាន់ ដែលជា អភិបាលនៃគណៈអភិបាលខេត្តខណ្ឌចំការមន និង លោក យិន សាន ជាអធិការនគរបាលខណ្ឌចំការមន មេត្តាមានវិធាការ ទប់ស្កាត់និង បង្ក្រាបផង៕

តើលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ និង លោក ស ថេត ស្នងការក្រុងភ្នំពញ មានវិធានការបែបណា? ចាំអ៊ុតទាំងអស់គ្នា!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!