ព្រឹតិ្តការណ៍ថ្មីៗ

ជនបរទេស២នាក់ ២សញ្ជាតិ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ!

7 ខែ មុន 45 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង៣០នាទី មានជនបរទេស ចំនួន០២នាក់ប្រុស មាន០២សញ្ជាតិ៖ បានមកកាន់ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅ ផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

១.ឈ្មោះ MAMAH IFEANYI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A07671094 ។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី២៧.០១.២០១៧ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជា ស្នាក់នៅជាមួយមិត្តភក្ត្រ័ គ្មានការងារធ្វើ។

តាមការសាកសួរ បានអោយដឹងថា លិខិតឆ្លងដែនបាន (ផុតទិដ្ឋាការស្នាក់នៅថ្ងៃទី៣០.០៤.២០១៧ លើសទិដ្ឋាការស្នាក់នៅរយៈពេល ១៩ខែ ) គ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ។

២.ឈ្មោះ CHONG MENG HONG JACOB ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី កាន់លិខិតឆ្លង ដែនលេខ A51124296 ។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី០៥.០៨.២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជាស្នាក់នៅផ្ទះសំណាក់ HOMELAND គ្មានការងារធ្វើ លុះដល់ថ្ងៃទី១១.១០.២០១៨ រូបគេបាន គេចចេញពីផ្ទះសំណាក់ HOMELAND ដោយគ្មាប្រាក់បង់ថ្លៃផ្ទះសំណាក់ និងថ្លៃហូបចុក ទើបរូបគេដើរដេកតាមទីសាធារណៈ។

តាមការសាកសួរ បានអោយដឹងថា លិខិតឆ្លងដែនបាន (ផុតទិដ្ឋាការស្នាក់នៅ ថ្ងៃទី០៥.០៩.២០១៨ លើសទិដ្ឋាការស្នាក់នៅ រយៈពេល០២ខែ១០ថ្ងៃ) គ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ។

បច្ចុប្បន្នជនបរទេសទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!