ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលបុរសអូស្ត្រាលី ស្លាប់ក្នុង សណ្ឋាគារ ប៊ីឡាប៊ុងង (Bills la bong )

7 ខែ មុន 132 តូ សុផល

ភ្នំពេញ៖ បុរសជនជនជាតិអូស្ត្រាលីម្នាក់ត្រូវគេប្ទះឃើញស្លាប់ក្នុងសណ្ឋាគារយីហោ ប៊ី ឡាប៊ុង (Bills la bong ) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញ ចុះទៅត្រួតពិនិត្យមើលជាក់ស្តែងផងដែរ ។

បើតាមសមត្ថកិច្ចខណ្ឌដូនពេញ បានឱ្យដឹងថា ករណីជនបរទេសដូងស្លាប់ក្នុងសណ្ឋាគារយីហោ ប៊ី ឡាប៊ុង (Bills la bong ) បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៤ ខែវិឆ្ឆកា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៥ ផ្លូវលេខ១៥៨ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ Luke Benjamin Brudenell ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ អូស្ត្រលី មុខរបរ ទេសចរណ៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

មន្រ្តីដដែលបន្តថា ក្រោយពេលកើតហេតុកម្លាំងជំនាញខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងរាំង ចុះទៅដល់កន្លែងកើតហេុត និងកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត ដើម្បីបង្កើតគណះកម្មាធិការធ្វើកោសល្យវិច្ច័យពិនិត្យសាកសព ជាលទ្ធិផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះ មានការប្រីប្រាស់សារធាតុញៀន បណ្តាឲគាំងបេះដូងស្លាប់ ។

នៅក្នុងបន្ទប់ដែលជនរងគ្រោះស្នាក់នៅ មាន សម្ភារៈបន្សល់ទុកមាន៖ ១-លិខិតឆ្លងដែន២ក្បាល PX 0810968 ; ២-កាតATM ចំនួន០១ ;៣-លុយដូល្លា ចំនួន ៣៩$ លុយបាត ២០ បាត លុយ នវ៉េ ១០០ លុយផោន ១០ ផោន លុយដុង ២០០០០ដុង លុយឡាវ ៤៥០០ឡាវ ; ៤-ការបូបដៃ ០១ ការបូបស្ពាយ ០១ នឹងខោអាវមួយចំនួន ។

ក្រោយពីពិនិត្យសពរួចរាល់ហើយ ខាងជំនាញបច្ចេកទេស បានយក សពឲ្យទៅសមត្ថកិច្ចមូលដ្ឋានដឹកយកទៅតម្តល់ទុកនៅមន្ទីពេទ្យរុស្ស៊ី រងចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!