ព្រឹតិ្តការណ៍ថ្មីៗ

បុរសជនជាតិ​អាល្លឺម៉ង់​ម្នាក់ ដើរដេកតាមផ្លូវសាធារណៈ គ្មានលិខិតឆ្លងដែន ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត ឃាត់ខ្លួនបញ្ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍!

7 ខែ មុន 36 តូ សុផល

រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹត ខណ្ឌ៧មករា ឃាត់ខ្លួន បន្ទាប់ពីឃើញដេកនៅតាមផ្លូវសាធារណៈ ត្រង់ចំណុចមុខស្ថានទូតអាល្លឺម៉ង់ និងគ្មានលិខិតឆ្លងដែនជាប់ខ្លួននោះទេ ហើយបានប្រគល់ជូនការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃពុធ ៧រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងគោលបំណងទេសចរ។ បើតាមការសាកសួរ បានអោយដឹងថា ជនបរទេសខាងលើមានឈ្មោះ HAGEN KIENZ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិអាល្លឺម៉ង់ រយៈកាលដែលមកស្នាក់នៅប្រទេសកម្ពុជា គ្មានលុយ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែន ជាប់ខ្លួននោះទេ។

បច្ចុប្បន្នជនបរទេសដែលដើរដេកតាមផ្លូវសាធារណៈខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ (ដោយ ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!