ព្រឹតិ្តការណ៍ថ្មីៗ

​បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូធ្លាក់ជង្ហុក​ ក្រោមស្ពានអាកាសក្បាល់ថ្នល់ បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ខណៈដែលមិនពាក់មួកសុវត្ថិភាព!

1 ឆ្នាំ មុន 32 តូ សុផល

រាជធានី​ភ្នំពេញ ៖​ បុរសវ័យចំណាស់ម្នាក់ បានដួលបោកក្បាលរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែង ខណៈពេលកំពុងជិះម៉ូតូធ្លាក់ជង្ហុកដោយមិនដឹងខ្លួន

បណ្ដាលឲ្យដួលដោយខ្លួនឯង និងមិនពាក់មួកសុវត្ថិភាព ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:០០នាទីយប់​ ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

យោងតាមប្រភពព័ត៌មានដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ TNN បានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Wave-S ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-1868 (ដោយមិនពាក់មួកសុវត្ថិភាព)​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្រាប់តែធ្លាក់ជង្ហុកដ៏ធំនោះ ដោយមិនដឹងខ្លួន បណ្ដាលឲ្យដួលដោយខ្លួនឯង បោកក្បាលរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងតែម្ដង។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុជួយហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីរងចាំសាច់ញាតិយកឯកសារពាក់ព័ន្ធមកយកទៅវិញ៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ