ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការក្រុង និង អធិការខណ្ឌ ទើបគ្រងតំណែងថ្មីៗ គ្រឿង​អ​ល័​ង្ក​កា៤០​ម៉ឺន​ដុល្លារ ចោរគាស់ ពីហាង​លក់​មាស ក្នុងផ្សារសាមគ្គី

1 ឆ្នាំ មុន 165 តូ សុផល

​ភ្នំពេញ​៖​ គ្រឿង​អ​ល័​ង្ក​កា​ នៅ​ក្នុង​ហាង​លក់​មាស​ និង​ផ្លា​ក​ទី​ន​តូប​លេខ​៥១AB​ (​ស្តង់​លេខ​៣AB)​ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី​ សរុប​ជា​លុយ​អស់​ចំនួន​៤០​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ក្រុម​ចោរ​ គាស់​យក​លុយ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី​ ផ្លូវ​ម៉ៅ​សេង​ទុង​ ក្រុម​ទី​១៧​ ភូមិ​៥​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ហាង​ឈ្មោះ​ ជា​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ទីលំនៅ​ផ្ទះ​លេខ​១៤​ ផ្លូវ​២៦​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​។​

​សម្ភារៈ​បាត់បង់ៈ​គ្រឿងអលង្ការ​បាត់​សរុប​ជា​លុយ​អស់​ចំនួន​៤០​ម៉ឺន​ដុល្លារ​។​ សម្ភារៈ​ដកហូតៈ​កន្ត្រៃ​កាត់​ដែក​១,​មេសោរ​សូឡិច​កាត់​ដាច់​១​។​

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា​ គាត់បាន​បើកហាង​លក់​មាស​ និង​ផ្លា​ក​ទី​ន​នេះ​តាំងពី​ឆ្នាំ​២០០៣​ មក​ម្លេះ​ ដោយ​លក់​តែ​២​នាក់​ប្តី​ប្រពន្ធ​ ហើយតែង​តែង​បើកហាង​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ និង​បិត​ទ្វារ​ហាង​នៅ​វេលា​ម៉ោង​១៧​និង​៣០​ល្ងាច​ ជា​រៀងរាល់ថ្ងៃ​ ហើយ​នៅ​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ គាត់បាន​បិត​ទ្វារ​ហាង​ចាក់សោរ​ពី​ក្រៅ​ជាប់​ដូច​សព្វដង​ មុន​នឹង​ចាញ​ចេញ​ទៅ​ផ្ទះ​ លុះ​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ ពេល​គាត់​ត្រឡប់​មក​ហាង​វិញ​មើល​ពី​ចំងាយ​ឃើញ​ទ្វារ​ហាង​បើកចំហរ​ខុសធម្មតា ​ក៏​បាន​ដើរមក​ជិត​ឃើញ​ទ្វារ​ហាង​ត្រូវ​បាន​គាស់​របើក​ ហើយ​ទូរ​គ្រឿងអលង្ការ​នៅ​ក្នុង​ហាង​ត្រូវ​បាន​ គាស់​របើក​ និង​រើ​លក់​កាយ​ ទើប​ដឹង​ថា​បាត់​គ្រឿងអលង្ការ​អស់​ ក៏​បាន​រាយការណ៍​ទៅ​ខាង​សន្តិសុខ​ផ្សារ​ និង​រាយ​ការ​ណ៏​បន្ត​ប្រាប់​សមត្ថកិច្ច​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កោ​ល​ស្យ​វិ​ច្ច័​យ​ជុំវិញ​កន្លែង​កើតហេតុ​និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ