ព្រឹតិ្តការណ៍ថ្មីៗ

លក់ថ្នាំញៀនម្តងបានជិត៥០០$ ទៅម្តងទៀត ជាប់ខ្នោះ…!

1 ឆ្នាំ មុន 25 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃ ពុធ ០៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង២០នាទី នៅចំណុច  ភូមិ ត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ មាស សុខនីម ហៅ និ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញឿន សព្វថ្ងៃស្នាក់នៅម្តុំ ផ្សារដើមគរ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖
១  ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ ។
២ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក TTX ពណ៍ ខ្មៅ លាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BY-3919 ។
៣  ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក ណូគា អិនចុចពិល ពណ៍ ខៀវ ។

ប្រភពអោយដឹងថា  នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ មាស សុខនីម ហៅនិ កំពុងជិះម៉ូតូ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មាស សុខនីម ហៅ និ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះ ខ្លួនបានពីឈ្មោះ គា ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុច មាត់ទន្លេមុខវាំង រាជធានីភ្នំពេញ ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះនៅឃុំព្រែកអំបិល ស្រុកស្អាង ក្នុងតម្លៃ ៤៥០$ ហើយខ្លួន(មាស សុខនីម) បានថ្លៃឈ្នួលចំនួន ៥០$ ។

ឈ្មោះ មាស សុខនីម ហៅ និ បានសារភាពបន្ថែមទៀតថា ខ្លួនធ្លាប់យកគ្រឿងញៀន(ម៉ាទឹកកក) យកមកលក់អោយគេមិនស្គាល់ឈ្មោះឃុំព្រែកអំបិល ស្រុកស្អាង ចំនួន ០១លើក រួចមកហើយ បានតម្លៃ ៤៥០$ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ