ព្រឹតិ្តការណ៍ថ្មីៗ

ខណៈពេលយប់អាធ្រាតគេគ្រប់គ្នាសម្រាកលង់លក់ស្ងាត់អស់ ថ្នាក់ដឹកនាំវ័យក្មេង បានចុះជិះល្បាតភូមិសាស្ត្រ និងពិនិត្យជាក់ស្តែងដោះស្រាយបញ្ហាទឹកលិចនៅតំបន់មួយចំនួនក្នុងមូលដ្ឋាន

1 ឆ្នាំ មុន 575 តូ សុផល

ភ្នំពេញ៖ ដោយមានក្តីកង្វល់ចំពោៈប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ដឹកនាំដោយទទួលខុសត្រូវ នៅយប់អាធ្រាត្រថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងដល់មូលដ្ឋានផ្ទាល់ នៅតំបន់មួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចង់ដឹងពីស្ថានភាពប្រព័ន្ធលូបង្ហូរទឹក បញ្ហាលិចទឹក និងវិធីដោះស្រាយកុំអោយមានការជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់ ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្ទាល់នាពេលយប់រួមក នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអភិបាលខណ្ឌសែនសុខបានចាត់មន្ត្រីជំនាញដឹកនាំកម្លាំងចុះស្តារកាយប្រព័ន្ធលូ និងដាក់រថយន្តបូមលូដែលមានការកកស្ទះនៅតំបន់មួយចំនួនដែលមានបញ្ហាទឹកលិច ដើម្បីជួយសម្រួលចរន្តទឹកអោយហូរបានទាន់ពេលវេលាផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ