ព្រឹតិ្តការណ៍ថ្មីៗ

តែងតាំងលោក សៀង សុខ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

1 ឆ្នាំ មុន 61 តូ សុផល

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទីពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី​ នៃពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

យោងតាមព្រះរាជក្រឹត្យ ប្រកាសតែងតាំងចូលកាន់មុខតំណែង​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ​ លេខ​: នស/រកត/១០១៨/១១៤១​ បានសម្រេចត្រាស់បង្គាប់តែងតាំងលោក សៀង សុខ អតីត: ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មកជាព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ដែលត្រូវផ្ទេរភារកិច្ច ជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ​ វិញ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ