ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

1 ឆ្នាំ មុន 74 តូ សុផល

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបានកើតឡើង១ករណីបណ្តាលឲ្យបុរសម្នាក់ស្លាប់១រំពេចនិងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ម៉ូតូបង្កហេតម៉ាកហុងដាវេវ ពណ៌ខ្មៅ បើកបរដោយឈ្មោះ ប៊ុន ណាត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង របួសស្រាល និងម្នាក់ឈ្មោះ ឈួន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូដា ឃុំ ស្រុកដូចគ្នា បើកបរម៉ូតូម៉កហុងដាឌ្រីម (ស្លាប់)ដោយសារម៉ូតូម៉ាវេវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបុកជនរងគ្រោះតែម្តង។

ក្រោយពេលកើរហេតុកម្លាំងនគរបាលចុះទៅវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបួររងចាំការដោះស្រាយនៅពេលក្រោយដោយសន្តិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ