ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់ជនជាតិចិន ប៉ូលិសអូរបែកក្អម ចំណេញម៉ូតូមួយគ្រឿង

8 ខែ មុន 60 តូ សុផល

ភ្នំពេញ ៖ ចោរឆក់ធ្វើសកម្មភាពចំថ្ងៃស៊យ ឆក់មិនបានសម្រេច ហើយអស់ម៉ូតូមួយគ្រឿង ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិចិនម្នាក់ដែល កំពុងធ្វើដំណើរដើរតាមផ្លូវ ស្រែកផ្អើលពលរដ្ឋជួយដេញចាប់ ដួលរត់ចោលម៉ូតូ ប៉ូលីសយកទៅរក្សាទុក កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៨លើផ្លូវ២០០៤ភូមិអ័រគីដេរ សង្កាត់អ័រគីដេរ ខណ្ឌសែនសុខ។

តាមសំដីអ្នកបកប្រែបានប្រាប់ថាមុនកើតហេតុស្រ្តីរងគ្រោះជាជនជាតិចិនបានដើរលើដងផ្លូរ២០០៤ដោយមានគ្នា០២នាក់ ប្រុសម្នាក់ជាជនជាតិចិនដូចគ្នាក្នុងទិសដៅពីកើតមកលិចខណះមកដល់គោលដៅខាងលើស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកSUZUKInex ពណ ស លាយទឹកក្រូចសេរី
២០១៨ពាក់ស្កាកលេខភ្នំពេញ1HH-6781 ជិះតាមពីក្រោយ ដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ស្រែកផ្អើលពលរដ្ឋជួយដេញ ចាប់ម៉ូតូ ដួល ធ្វើឲ្យជនសង្ស័យភ័យ ស្លន់ រត់ចោលម៉ូតូ គេចទៅបាត់ តែម្តង។

ជនរងគ្រោះបានឲ្យដឹងថា ក្នុងកាបូបអត់មានអ្វីក្រៅពីលុយបន្តិចបន្តួចនិង៉កសារមួយចំនួន តែសំណាងល្អប្តូរម៉ូតូចោរមួយគ្រឿង គ្រាន់ទុកឲ្យប៉ូលីស ប្រើ។

ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុក ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងហើយដែរ ដើម្បីឲ្យសមត្ថកិច្ច បន្តស្រាវជ្រាវ តាមចាប់ដល់ផ្ទះតែម្តង ដោយសារ ស្គាល់ស្លាកលេខម៉ូតូអស់ហើយ វាគ្មានអ្វីពិបាកតាមចាប់នោះទេ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!