ព្រឹតិ្តការណ៍ថ្មីៗ

សុំ ភ្លើងយក្សវាពិបាក ! តែកែសំបុត្រកំណើត កាន់តែពិបាកទៀត Share អោយមេៗ ផ្កាយៗ ឃើញផងទាន!

11 ខែ មុន 224 តូ សុផល

Account Facebook Thavy Ouk៖  ខ្ញុំ​ចង់និយាយពីមន្ត្រីកែសំបុត្រ​កំណើត​មួយ​ចំនួន​ធំ​ ពេល​ប្រជាពលរដ្ឋ​ទៅកែ​ រយះៈពេល​ជិត៣ខែហើយ​ទៅ​សួរថាអត់ទាន់បាន​ ហើយសួរថែមទៀតថាប៉ុន្មាន​ខែទើបបាន​ គាត់​ឆ្លើយ​ថាអត់​កំណត់​បាន​ ពេលបានខាង​មន្ត្រី​កែ​នឹងខលប្រាប់​ សួរថា​ចម្លើយ​បែប​ហ្នឹង​ត្រឹមត្រូវ​អត់? បានរៀនសូត្រពីច្បាប់ការងារឬអត់?

ចម្លើយនេះគឺជាចម្លើយអស់សង្ឃឹមពីអស់លោកខ្លាំងណាស់ សូមផ្តល់ចម្លើយណាមួយឲ្យពិតប្រាកដ ជាក់លាក់​​ ត្រឹមត្រូវ​ ច្បាស់លាស់​ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ឲ្យសមហ្នឹងមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋផង។​

ការងារនិមួយៗវាមានក្រិតក្រម ច្បាប់ទំលាប់ច្បាស់លាស់របស់វា​ គ្រាន់តែយឺតយ៉ាវបន្តិចបន្តួច ពី១រឺ ២សប្តាហ៍ នៃថ្ងៃកំណត់តែប៉ុណ្ណោះ ទៅតាមការងារតិចឬច្រើន ពេលគាត់ទៅសួរចម្លើយដដែលៗ គឺអត់ទាន់បាន មិនកំណត់ថាពេលវេលាណាបាន​។​ ប្រទេសមានច្បាប់ កិច្ចការមួយៗមានដែនកំណត់ មិនត្រូវផ្តល់ចម្លើយយកតែរួចខ្លួននោះទេ។​

សុំទោសផង បើខ្ញុំមានយោបល់ខុស​ ព្រោះការងាររបស់អស់លោក តម្រូវឲ្យ​ បើប្រជាពលរដ្ឋសួរ ពីរឿងកែសំបុត្រកំណើតមួយច្បាប់ប៉ុន្មានខែ គឺចម្លើយមិនច្បាស់លាស់ជូនប្រជាពលរដ្ឋចឹង តែបើយោបល់របស់ខ្ញុំត្រឹមត្រូវ​ សូមអស់លោកកែតម្រូវផង ព្រោះប្រជាពលរដ្ឋ ឈឺចាប់ហើយទទួលការលំបាកខ្លាំងណាស់សព្វថ្ងៃនេះ ពេលគាត់ត្រូវការប្រើសំបុត្រកំណើត ទៅយកពេលណាក៏​មិនបាន។​

ចំណែកខ្លួនខ្ញុំផ្ទាល់​ ធ្លាប់ជួបនឹងប្រជាពលរដ្ឋ ពីរនាក់ ដែលគាត់បានមកទទួលសំបុត្រកំណើត ដែលម្នាក់ជិតមួយឆ្នាំ ឯម្នាក់ទៀតមួយឆ្នាំ នេះហើយច្បាប់ធ្វើអត់អស់លុយមែន​។​

សូមមន្រ្តីកែសំបុត្រកំណើត មួយចំនួនធំ គួរតែភ្ញាក់រលឹកហើយ​ ហើយមិនគួរឆ្លើយចម្លើយមិនច្បាស់លាស់ថា​ “អត់ទាន់បាន និង មិនកំណត់ថាពេលណាបាន”។​ រឿងផ្សេងៗរបស់អ្នកឯង​ធ្វើយ៉ាងមិចធ្វើទៅ តែអ្នកឯងគួរតែធ្វើការឲ្យប្រជាពលរដ្ឋណា ដែលគាត់ក្រីក្របានព្រឹកខ្វះល្ងាចខ្លះផង គាត់មានអ្វីទៅតតាំងជាមួយអ្នកឯង។ ពេលអ្នកឯងធ្វើបុណ្យម្តងៗ អ្នកឯងយកលុយទូលដល់លើក្បាលសុំសេចក្តីសុខ បុណ្យនៅហ្នឹងមុខអ្នកឯងអត់ចេះធ្វើផងហ្នឹង អ្នកឯងទៅសុំសុខមកពីណាឲ្យបានសុខ។ អរគុណ!!!

សូមបងប្អូនស៊ែរបន្តៗផង ដេីម្បីឲ្យអស់លោកថ្នាក់លើបានដឹង!

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ