ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបទីតាំងបាញ់ត្រី២កន្លែង ឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតទូរហ្គេមបាញ់ត្រី០៥គ្រឿង នៅស្ទឹងមានជ័យ!

4 ខែ មុន 69 តូ សុផល

រាជធានី​ភ្នំពេញ ៖ ករណីបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ស្តីពីកិច្ចសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃអង្គារ ៦កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានសហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន​ សត្យា នាយការិយាល័យ បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន០២ទីតាំង នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលមានឈ្មោះ ធន់ រ៉ាវី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ទូរហ្គេមបាញ់ត្រីចំនួន០៥ទូរ ,ម៉ូនីទ័រចំនួន ០៨គ្រឿង ,សៀវភៅកត់ពង់(ហ្គេម) ចំនួន០៣ក្បាល, កៅអីពូកក្រហមចំនួន០៤ ប្រាក់រៀលចំនួន ៣០,០០០០រៀល (សាមសិបម៉ឺនរៀលគត់) ។

ចំពោះជនសង្ស័យ និងវត្ថុតាងដែលដកហូតនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី ៕ (ដោយ​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!