ព្រឹតិ្តការណ៍ថ្មីៗ

Update! សង្វែកណាស់! ជាងភ្លើងម្នាក់ មកធ្វើការថ្ងៃដំបូងយកម៉ូទ័រទៅបុកជញ្ជាំង បង្កប់ខ្សែភ្លើងត្រូវបានឆ្លង ចរន្តអគ្គីសនីឆក់ស្លាប់មួយរំពេច…!

9 ខែ មុន 33 តូ សុផល

រាជធានីភ្នំពេញ​​ ៖​ ជាងភ្លើងម្នាក់បានមកធ្វើការថ្ងៃដំបូង នៅផ្ទះមួយកន្លែងដែលម្ចាស់ជួលជាងមកជួសជុលបន្ថែមទៀត រួចបានយកម៉ូទ័រទៅបុកជញ្ជាំងដើម្បីបង្កប់ខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអធ៌ម។

​ហេតុការបង្កឲ្យមានការ​ភ្ញាក់​ផ្អើលនេះកើត​ឡើង​កាល​ពី​វេលាម៉ោង​ជាង​៤​ល្ងាច​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ​ស្ថិត​នៅ​ចំណុចផ្ទះ​លេខ​៧៨​ ផ្លូវ​៥៩២ មុខសាលាឥន្ទ្រទេវី ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួលគោក​។

សមត្ថកិច្ចមានឲ្យដឹងថាជនរងគ្រោះ(ស្លាប់) មានឈ្មោះ អ៊ឹង វាសនា ភេទប្រុស អាយុ២៦ មុខរបរជាងភ្លើង ស្នាក់ផ្ទះលេខ១៤៥ ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភព​ពី​បុរសម្នាក់ជាមេជាងជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះទើបនិងមកធ្វើការថ្ងៃដំបូងនៅទីតាំងចំណុចកើតហេតុខាងលើមុនកើតហេតុជនរងគ្រោះបានយកម៉ូទ័រ និងជណ្តើរដែកឡើងទៅបុកជញ្ជាំងនៅជាន់ទី២ ដើម្បីបង្កប់ខ្សែភ្លើងតាមជញ្ជាំង តែអកុសលបានឆ្លងចរន្តអគ្គសនី ឆក់ស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង។ បន្ទាប់មកអ្នកធ្វើការជាមួយគ្នាឃើញហេតុការនេះបានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកពិនិត្រនៅនិងកន្លែងកើតហេតុ។

ក្រោយ​​កើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកោលស្យវិច័យសពរួចបានប្រគល់​ជូនទៅ​ឲ្យ​​ក្រុម​​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!