ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យដាច់យ៉ៃ បារាំង ចេះប្លន់ នៅខេត្តមណ្ឌលគិរី

4 សប្តាហ៍ មុន 190 តូ សុផល

មណ្ឌលគិរី៖ភ្ញៀវបរទេសម្នាក់ ដែលមកស្នាក់នៅប្រទេសកម្ពុជា(មណ្ឌលគិរី)

បានលបលួចប្រើប្រាស់គ្រឿងញៀន រួចឈានទៅវាយប្លន់យកម៉ូតូពលរដ្ឋនៅខេត្តមណ្ឌលគិរី ហើយត្រូវសមត្ថកិច្ចវៃខ្នោះ។

ករណីខាងលើបានកើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​នៅ​តាមដងផ្លូវភូមិ​ចំបក់​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

តាមការឱ្យដឹងពីសមត្ថកិច្ច​ជនសង្ស័យ​ខាងលើមានឈ្មោះ​គ្រី​ស្តូ​ហ្វើ​ អា​លិច​សែន​ឌ័​រ​  christopher​ alexender​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​អា​ល្លឺ​មង់​ ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ដើម​ស្រល់​ សង្កាត់​មនោ​រម្យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ កាន់លិខិតឆ្លងដែនលេខC4KX801XC ។​ក្រោយពេលជនសង្ស័យវាយយកម៉ូតូម៉ាកសង់ពីជនរងគ្រោះរួច រូបគេបានយកម៉ូតូទៅទុកនៅផ្ទះជួលដោះអាវម៉ូតូចេញដើម្បីបំភ័ណ្ឌភ្នែកថែមទៀត។

ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចបានបញ្ជូនខ្លួនមកកាន់ស្នងការខេត្តដេីម្បី ចាត់ការតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!