ព្រឹតិ្តការណ៍ថ្មីៗ

បំពេញ មហិច្ឆតា! ផ្កាយ៣  រំលោភប្រឡាយជិតបានសម្រេច!

11 ខែ មុន 119 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យបានបញ្ជារឱ្យកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌមានជ័យ ចុះទៅអោយក្រុមហ៊ុន នឹម ម៉េង បញ្ឈប់ចាក់ដីលុបប្រឡាយរំដោះទឹកជាបន្ទាន់ស្របពេលដែលសាលារាជធានីភ្នំពេញកំពុងតែស្តាប្រពន្ធ័ប្រឡាយមួយចំនួននៅក្នុងក្រុងដើម្បីរំដោះទឹកភ្លៀងនារដូវវស្សាបែរជាលោកផ្កាយ៣នឹមម៉េងបានសម្រុកចាក់លុបប្រឡាយរំដោះទឹកនៅចំនុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រយៈពេល២ថ្ងៃទើបប្រជាពលរដ្ឋមានការភិតភ័យខ្លាចលិចលង់ផ្ទះសម្បែងរបស់ពួកគាត់នៅរដូវវស្សាខាងមុខទើបរាយការណ៏ជូនលោកចៅសង្កាត់ ស្ទឹងមានជ័យ៣ ហើយលោកចៅសង្កាត់ក៏បាន រាយការណ៏ព៍ត័មាននេះ ជូនលោក ពេជ្រ កែវមុន្នីអភិបាលខណ្ឌមានជ័យ។

នៅពេលដែលលោកអភិបាលខណ្ឌមានជ័យទទួលបានព័ត័ថាមានការចាក់ដីលុបប្រឡាយរំដោះទឺកហើយគណះបញ្ជារការឯកភាពខណ្ឌមានជ័យបានដឹកនាំកម្លាំងចុះបញ្ឈប់និងឃាត់រថយន្តដឹកដីយីឌុបចំនួន៦គ្រឿងទៅ រក្សាទុកនៅសាលាខណ្ឌមានជ័យដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ