ព្រឹតិ្តការណ៍ថ្មីៗ

ពិធីការិនី​ ណាណា​ ក្រោយផ្ទុះរឿងសម្ងំកែច្រមុះ​ ហុងស៊ុយ​ កាន់តែឡើង​

3 ខែ មុន 23 តូ សុផល

(ភ្នំពេញ)៖​ ពិធីការិនីនិងជាម្ចាស់ហាងសាឡន​ កញ្ញា​ ណាណា​ ក្រោយពីបាត់មុខមួយរយៈ​

ពេលនេះបានចាប់ផ្តើមបង្ហាញមុខវិញហើយ​ ដោយការបង្ហាញមុខជាថ្មីនេះ​ ធ្វើឲ្យមហាជនខ្លះលើកឡើងថា​ នាងបាត់មុខទៅសម្ងំកែកុនច្រមុះអោយកាន់តែស្រួចនិងលើកហ៊ុងស៊ុយបន្ថែម។ ខណៈដែលលេចលឺព័ត៌មានថា​ នាងកំពុងតែត្រៀមចាយទុន​ នាំចូលផលិតផលផ្តាច់មុខ។

ពិធីការិនី​ ស្រីស្អាត​ កញ្ញា​ ណាណា​ ត្រូវបានទស្សនិកជនភ្ញាក់ច្រើនស្គាល់​ តាមរយៈអាជីពជាពិធីការិនី​ និងជាម្ចាស់ហាងសាឡន​ ហើយបើនិយាយពីសម្រស់ផ្ទៃមុខ​ និងរូបរាងវិញគឺស្អាតទាក់ទាញការចាប់អារម្មណ៍​ច្រើន។ ប៉ុន្តែពិធីការិនីរូបនេះ​ ហាក់ដូចជាប្រឡូកក្នុងអាជីពនេះ​ ដូចភ្នែកបន្ទោស​ ម្តងចេញមុខម្តងបាត់​ មិនទៀងទាត់ទេ។

តួយ៉ាងដូចពេលនេះ​ តារាស្រីរូបនេះ​ បានបាត់មុខមួយរយៈ​ ហើយទើបតែត្រឡប់មកវិញជាថ្មី​ ធ្វើឲ្យមហាជនមានចម្ងល់ថាការបាត់មុខរបស់នាង​ គឺដោយសារតែទៅសម្ងំកែច្រមុះឬយ៉ាងណា?

ពាក់ព័ន្ធទៅនិងចម្ងល់នេះ​ ត្រូវបានសាម៊ីខ្លួន​ កញ្ញា​ ណាណា​ បានប្រាប់ឲ្យដឹងថា​ នាងមិនបានបាត់មុខទៅណាទេ​ គ្រាន់តែជាប់រវល់មើលការខុសត្រូវ​ ជួសជុលហាង​ និងត្រៀមនាំចូលផលិតផលផ្តាច់មុខមកតែប៉ុណ្ណោះ។ ទើបមិនសូវមានពេលទៅបន្តអាជីពពិធីការិនីនៅពេលនេះ​ រង់ចាំដកឃ្លាបានស្រួលតិចសិន។ ដោយឡែករឿងកែច្រមុះ​ នាងសុំច្រានចោលទាំងស្រុងថា​ មិនបានកែកុនធ្វើ​លើករាសី​ ឬបង្កើនភាពស្អាតអីទេ។ គឺច្រមុះនាងធម្មជាតិ​ មិនបានកែកុនឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!