ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ១ ផេង តារ៉ា ស្នងការរង ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យប្រព្រឹត្តអំពើរពុករលួយជាច្រើនឆ្នាំទើបបែកធ្លាយ រឿងអាស្រូវ

4 ខែ មុន 256 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ រឿងអាស្រូវអំពើរពុករលួយធ្ងន់ធ្ងររបស់លោកឧត្ដមសេនីយ៍ត្រី ផេងតារ៉ា ស្នងការរង

ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ បានបែកធ្លាយជាបន្តរបន្ទាប់ ហើយក្រោប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំមកនេះ ។

នៅថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០១៨ នេះ មានការបែកធ្លាយរឿង អាស្រូវនិងអំពើរពុករលួយរបស់លោកឧត្ដមសេនីយ៍ ផេង តារ៉ា បានប្រព្រឹត្តអំពើរពុករលួយជាច្រើនឆ្នាំមកហើយ ដោយមានការបិទបាំងយ៉ាងស្ងាត់ស្ងាមបាន ល្អខ្លាំងណាស់។

ប្រភពច្បាស់ការបានអោយដឹងថាលោកផេងដារ៉ាបានដាក់មន្រ្ដីក្រោមឱវាទត្រូវ ជាសាច់ញ្ញាតរបស់ខ្លួនចំនួនពីររូប ទី១ ឈ្មោះ ផេងសេង​ហួង ទី២ ឈ្មោះតឿ ដើម្បីដើរ ប្រម៉ូលប្រាក់ដាក់ខែ ពីរថយន្ដដឹកទំនិញគេចពន្ធ (អត់ច្បាប់)មកពីច្រកទ្វាអន្តរជាតិអូស្មាច់ ក្នុងសំរោងខេត្តឧត្ដរមានជ័យ។

ប្រភពបានបន្តរថា រថយន្ដដឹកទំនិញខ្នាតតូច គេចពន្ធចេញពីច្រកទ្វាអន្តរជាតិអូស្មាច់ ក្នុងមួយគ្រឿង និងក្នុងមួយខែត្រូវបង់ប្រាក់អោយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់ស្នងការនគបាលខេត្តឧត្តរមានជ័យយ៉ាងតិច ចាប់ពី២០ទៅ៣០សិបម៉ឺនក្នុងមួយខែ។

គូសបញ្ជាក់ផងដែថាសកម្មភាព នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឃុបឃិតជាមួយឈ្មួញរកស៊ីទំនិញគេចពន្ធមកពីច្រកទ្វាអន្តរជាតិអូស្មាច់ ជាច្រើនឆ្នាំមកហើយ។

សូមក្រសួងពាក់ពន្ធ័ធ្វើអធិការកិច្ចផង ជាពិសេស ឯកឧត្ដមឱមយិន ទៀង ប្រធាន អង្គភាពប្រឆាំងអំពើរពុករលួយ(ACU) សូមជួយលប់បំបាត់អំពើរពុករលួយរបស់អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដមានជ័យផងទាន?

លោក​ឧត្ដមសេនីយ៍ត្រី ផេងតារ៉ា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការនគបាលខេត្តឧត្ដរមានជ័យបានអោយដឹងថា តើអ្នកណាជាអ្នកនិយាយលោកចង់ដឹង និងចង់ជួបមុខគ្នានៅតុលាការ ពីព្រោះលោកមិនដែលមានសកម្មភាពអញ្ចឹងទេ សព្វថ្ងៃនេះលោកចង់ឈប់ពីការងារនិងផង ព្រោះអត់មានអី បើរបស់ក្រុមហ៊ុនមានច្បាប់សុំគេៗមិនអោយផង៕ ដោយ ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!