ព្រឹតិ្តការណ៍ថ្មីៗ

និស្សិតស្រវឹងស្រា? ​បើករថយន្ត PRIUS ប្រដេញគ្នា​ ទៅបុកក្មេងដើរ​ថ្មើរជើង​ របួសធ្ងន់ បែរជាមកយំ ព្រោះសងសំណង១៥០$​ ?

5 ខែ មុន 81 តូ សុផល

រាធានីភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជានិស្សិត ស្រវឹងស្រាជោគ បើករថយន្ត Prius ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត រេចង្កូតទៅបុកក្មេងប្រុសម្នាក់កំពុងធ្វើដំណើរដោយស្មើជើងនៅខាងមុខស្របទិស គ្នាពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់រួចបើករថយន្តត្រឡប់មកមើលជនរងគ្រោះវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ។

បើតាមសម្ដីម្ដាយអ្នកបើកបររថយន្តបង្កប្រាប់​ខ្លីៗថា​ កូនគាត់មិនមានការងារអ្វីធំទេ​ គ្រាន់ជានិស្សិតឆ្នាំទី២ប៉ុណ្ណោះ​ និងមិនបានប្រាប់ពីឈ្មោះអោយ​អ្នកយកព័ត៌មានយើងបានដឹងនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តគ្រឿងម៉ាក TOYOTA PIRUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-8917 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ ទិសដៅត្បូងទៅជើង ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកយុវជនកំពុងធ្វើដំណើរដោយស្មើជើងនៅខាងមុខស្របទិសគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសក្បាលនិងមាត់ធ្ងន់។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះនៅមន្ទីលោកសង្ឃ។ ចំណែកឯម្ចាស់រថយន្តបង្កគ្រោះថ្នាក់រួចក៏បានបើករថយន្តត្រឡប់មករករឿងជាមួយអាណាព្យាបាលជនរងគ្រោះនៅឯមន្ទីពេទ្យផងដែរ​ តែដោយសារតែ​បានសមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មាន​ ជួយសម្របសម្រួល​ និងផ្ដិតយករូបភាព​ពេក ទើបយល់ព្រមសងសំណង​តែ១៥០ដុល្លារតែប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នា ដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥០ដុល្លាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!