ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោក ចាត់វិធានការក្តៅទៅលើហាងផឹកស៊ី “១០៣អាន់ឆ័រ” ដែលចតរថយន្តនិងម៉ូតគ្មានសណ្តាប់ធ្នាប់ និងមានសំឡេងរំខាន

7 ខែ មុន 55 តូ សុផល

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានកាបញ្ជាផ្ទាល់ពីលោក សុខ ហេងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យលោក ជិន រតន: អធិការងខណ្ឌទួលគោក ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងខណ្ឌសមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ ដោយប្រើវិធានការក្តៅ ទៅ លើហាងផឹកស៊ី យីហោ​ “១០៣ អាន់ឆ័រ” ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៦១ ជាប់និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង។

ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៧គ្រឿងយកទៅរក្សាទុក ដែលម្ចាស់ទីតាំងខាងលើឲ្យភ្ញៀវចូលទៅផឹកស៊ី ចតរថយន្តក៏ដូចជាម៉ូតូ គ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណ: ជាពិសេសចតនៅមុខអធិការដ្ឋាននគរបាលខណ្ឌតែម្តង ធ្វើឲ្យសមត្ថកិច្ចរកកន្លែងផ្លូវចេញចូលមិនចង់មាននិងមានសំឡេងខ្លាំងៗរំខានដល់សមត្ថកិច្ចរកធ្វើការមិនបាន។

ចំណែកប្រជាលរដ្ឋបានរិះគុណទៅលើហាងផឹកស៊ីនៅចំណុចទីតាំងខាងលើបានចតរថយន្តនិង ម៉ូតូគ្នានសណ្តាប់នៅតាមដងផ្លូវបង្កឲ្យមានកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើនៅតាមដងផ្លូវ និងបង្កឲ្យមានសំឡេងខ្លាំងៗរកតែដេកពួនមិនបាន។

បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់និងបានអប់រំណែនាំរួចប្រគល់ម៉ូតូឲ្យម្ចាស់វិញ។ចំណែកម្ចាស់ទីតាំងខាងលើសមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាណែនាំនិងផ្តិតមេដៃកុំឲ្យមានលើកក្រោយទៀត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!