ព្រឹតិ្តការណ៍ថ្មីៗ

ចុម!គ្លីនិករ៉ាក់នៅចំកណ្តាលក្រុងបាត់ដំបងមានចោរចូលលួច…វាមិនសម?

1 ឆ្នាំ មុន 186 តូ សុផល

បាត់ដំបង៖ គ្លីនិករ៉ាក់ដ៍ល្បីក្នុងខេត្តបាត់ដំបងត្រូវបានលោកចោរលបចូលលួចនៅវេលាម៉ោងប្រហែល២ និង០០នាទី យប់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បាត់បង់អស់ទ្រព្យសម្បត្តិអស់ជាច្រើន។

ទីតាំងគ្លីនិកខាងលើស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖បន្ទប់ដែលចោរលបចូលលួចនោះគីជាបន្ទប់លោកវេជ្ជបណ្ឌិត នូ នរិន្ទ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

ចំពោះសម្ភារៈដែលបាត់បង់រួមមាន៖ ម៉ាសុីនអេកូ ១គ្រឿង ម៉ាសុីនពិនិត្យឈាម ២គ្រឿង ទូរដែកចំនួន១ លុយខ្មែរចំនួន១០លាន ៥១មុឺនរៀលនិងលុយដុល្លារ៤៧៤ដុល្លារ ។

គួររំលឹកផងថា៖ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមចោរលួចកំពុងកើតមានក្នុងក្រុងបាត់ដំបងស្ទើររៀងរាល់យប់និងអស់ជំនឿចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ប្រជាពលរដ្ឋមួយចំនួនតាមតុកាហ្វេលួចខ្សឹបប្រាប់គ្នីគ្នាថា ក្រុងបាត់ដំបងបច្ចុប្បន្ននេះសំបូរលួច ឆក់ គាស់ ផ្ទះស្ទើគ្រប់សង្កាត់ទាំង១០សឹងតែមិនគួរអោយជឿ។

ជាចុងក្រោយពលរដ្ឋសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងគួររឹតបន្តឹងដល់កងកម្លាំងថ្នាក់ក្រោម ជាពិសេសអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកប៉ាង ហៀងជាអធិការក្រុងតែម្តង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ