ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរប្រកាសជូនដំណឹងពេលព្រឹក ដល់ពេលល្ងាចឡើង ដាក់លក់បែបអនាធិបតេយ្យដដែល…

1 ឆ្នាំ មុន 43 តូ សុផល

ភ្នំពេញ៖ នៅល្ងាចថ្ងៃច័ន្ទ ៥កើត ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៤ និង ៣០នាទីល្ងាច ២០១៨ 

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅបណ្តោយផ្លូវលេខ ១១៨-១៣០-១៣៨ និង ផ្លូវលេខ ១៤៤ ស្ថិតនៅក្នុងសង្កាត់ចំនួន០៣ រួមមាន៖ សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ

ជាលទ្ធផល អាជ្ញាធរខណ្ឌ បានសម្រេចអនុវត្តវិធានការរដ្ឋបាល ដោយបានធ្វេីការដកហូតយកសម្ភារៈមួយចំនួនដែលដាក់តាំងលក់លើចិញ្ចើមផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ រួមមាន៖ តុចំនួន២ កៅអីចំនួន០៥ ស្លាកប៉ាណូចំនួន០៣ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអបរំណែនាំម្ចាស់អាជីវកម្ម ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ