ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ៤គ្រួសារ ទទួលបានការចុះសួរសុខទុក្ខ ពី លោក ថេង សុថុល ….

7 ខែ មុន 25 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​ ២០១៨នេះ អនុសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌច្បារអំពៅ

និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌កក្រកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យចំនួន៤ខ្មង ស្មេីនិង៤គ្រួសារ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

មានប្រសាសន៍នាខណៈនោះលោកប្រធានអនុសាខាបានពាំនាំនូវការចូលរួមសោកស្តាយពីឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកក្រករាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ ជាមួយគ្នានោះ​ លោកប្រធានអនុសាខា ក៏បានគូសបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ៕

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ១យួរ ទឹកត្រី១យួរ ទឹកសីុអីុវ២យួរ សម្ភារៈផ្ទះបាយសម្ភារៈចំនួន១២មុខ និងថវិកាមួយចំនួន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!