ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសម្ភោធ និងប្រកាសនាំចូលស្មាតហ្វូនទំនើបប្រភេទMI 8 Lite និងMI 8 Pro របស់ក្រុមហ៊ុនXiaomi

1 ខែ មុន 31 តូ សុផល

ភ្នំពេញ ៖ ក្រុមហ៊ុន “Xiaomi” បានបើកការសម្ភោធ និងប្រកាសចេញនៅស្មាតហ្វូន “Mi 8 Lite” និង “Mi 8 Pro”

ជាផ្លូវការនាថ្ងៃនេះ ដែលពិធីសម្ភោធនេះធ្វើឡើងនៅសណ្ឋាគារសុខាអូតែល ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលបច្ចេកវិទ្យាថ្មីនេះផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើន ដើម្បីរីករាយ នឹងលក្ខណៈពិសេសបំផុតពីស៊េរីស្មាតហ្វូន “Mi 8”។

តាមរយៈការងាររបស់លោក “Claude Monet” ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺ ដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន “Mi 8 Lite” និង “Mi 8 Pro” បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មីដែលមានពណ៌ឆ្លុះដូចកញ្ចក់។

លោក “Jonh Chen” ដែលជានាយកក្រុមហ៊ុន “Xiaomi” ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន “Xiaomi” បាននាំចេញស្មាតហ្វូនច្រើនជាង100លានគ្រឿងនៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន “Mi 8” បាននាំចេញសរុបលើសពី6លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជោគជ័យនេះ។ យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើបនេះ មកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ “Christmas” ឈានចូលមកដល់។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូបដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះ គឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ។

“Mi 8 Lite” សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យបំពាក់មកជាមួយកាមេរ៉ាទំហំ “24 Megapixels, Sensor” ខាងមុខ “Sony IMX576” ដែលបំពាក់លើទូរស័ព្ទ “Mi 8 Lite” អាចចាប់យករូបភាពបានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន។ នៅក្នុងស្ថានភាពពន្លឺខ្សោយ Sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ Pixel 4 ឲ្យក្លាយទៅជា Pixel ធំមួយធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។

ចំណែកឯទូរសព្ទ “Mi 8” វិញ នៅខាងក្រោយបានបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេកវិទ្យា AI និងប្រើ Sensor Sony IMX363 ជា Sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀតវាបានភ្ជាប់មកជាមួយ Pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខាន ក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។

Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មីដែលបានកែច្នៃដើម្បីសម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់របស់ទូរស័ព្ទ “Mi 8 Lite” អាចបញ្ចេញនូវពណ៌ផ្សេងៗដែលស៊ីទៅនឹងស្ថានភាពនានានៅពេលថតរូប Selfies ដោយចាំងបំភ្លឺមុខជាមួយនឹងពណ៌ដែលត្រូវគ្នាយ៉ាងឆ្លាតវៃ ដើម្បីធ្វើឲ្យការថតរូប Selfies កាន់តែស្រស់ស្អាត។

ទូរស័ព្ទ “Mi 8 Lite” បានប្រើប្រាស់នូវបន្ទះឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏មានថាមពលរបស់ Qualcomm®។ “Mi 8 Lite” ក៏បានប្រើនូវមុខងារសម្លេង Mi Sound ថ្មី ជាមួយនឹងការ Upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បីធ្វើឲ្យសម្លេងកាន់តែល្អប្រសើរ។
ទូរស័ព្ទ “Mi 8 Lite and Mi 8 Pro” នឹងដាក់លក់នៅថ្ងៃទី10 ខែវិច្ឆិកា ខាងមុខនេះ ។ ជាចុងក្រោយទូរសព្ទ “Mi 8 Lite” មានជម្រើស 2 ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ259ដុល្លារ និង 6GB + 128GB តម្លៃ299ដុល្លារ។ ដោយឡែក ទូរស័ព្ទ “Mi 8 Pro” មានតែមួយពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះគឺ 8GB + 128GB តម្លៃ599ដុល្លារ៕
អត្ថបទ ៖ ក្រុមហ៊ុន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!