ព្រឹតិ្តការណ៍ថ្មីៗ

ដឹកធ្ងន់ពេក! ផ្លូវចំណោតក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស!

7 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ រថយន្តដឹកម្នាងសិលាសង្ស័យដឹកលើទម្ងន់ពេលចុះចំណោតផ្លូវធ្លាក់ជង្ហុកក៍ក្រឡាប់តែម្តង

សំណាងល្អមិនមានអ្នករបួសករណីនេះបង្ករភ្ញាក់ផ្អើលកាលពី០៩និង២០នាទីព្រឹកថ្ងៃទី១២ វិច្ឆិការ ២០១៨នៅចំណុចផ្លូវ២០១១កែងផ្លូវបេតុងខាងជើងសាលារៀនបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន សាមគ្គី ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អ្នកបើករថយន្តខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណ។

ប្រភពនៅកន្លែកើតហេតុខាងលើបានឲ្យដឹងថា
មុនកើតហេតុឃើញរថយន្តខាងលើម៉ាកហីុហាន់ដាយដឹកទំនិញពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3E-3785 លើរថយន្តដឹកសន្លឹកម្នាងសិលាពេញដោយបើកបរមកពីជើងទៅត្បូងតាមផ្លូវ២០១១លុះមកដល់ចំណុចខាងលើរថយន្តបានព្យាយាមបត់ស្តាំមកផ្លូវបេតុងវិញក៍បានធ្លាក់ជង្ហុកជិតនោះគាប់ជួនរថយន្តដឹកធ្ងន់ផងក៍ផ្អៀងក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស។

ក្រោយហេតុការណកើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅខាងលើជួយសំរួលចរាចរណ៍កកស្ទះដោយសារការក្រឡាប់រថយន្តខាងលើមិនមានប៉ះពាល់អ្នកដំណើរសមត្ថកិច្ចបានអោយម្ចាស់រើបន្ទះម្នាងសិលាចេញនិងរករថយន្តមកស្ទូចដោយខ្លួនឯង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!