ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងភ្នាល់បាល់កំពុងរីកយ៉ាងរាលដាលពេញក្រុងបាត់ដំបងសមត្ថកិច្ចគ្មានចំណាត់ការ

1 ឆ្នាំ មុន 236 តូ សុផល

បាត់ដំបង៖សព្វថ្ងៃនេះល្បែងភ្នាល់បាល់តាមប្រព័ន្ធអុិនធឺណែតកំពុងកើនឡើងពេញក្រុងបាត់ដំបងយ៉ាងអាណាធិបតេយ្យសមត្ថកិច្ចក្រុងនិងខេត្តបាត់ដំបងហាក់មើលរំលងសង្ស័យទទួលបានលាភច្រើន។

ភ្ញៀវជាតិនិងអន្តរជាតិបានសើចចំអកថាៈខេត្តបាត់ដំបង ជាខេត្តមួយដ៍ល្បីផ្នែក ផលដំណាំនិងជាប់ចំណាត់ថ្នាក់លេខ១ ផ្ការំដួល៣ទង ដែលខណះនេះមានងារថ្មី១ទៀតហៅថាស្រុករំដួលយ៉ាងស្រស់ស្អាតអមដោយបនល្បែងសុីសងគួរអស់សំណើច។

ជនជាតិអូស្ត្រាលីម្នាក់សុំមិនបញ្ចេញ (ឈ្មោះ) លោកជាគ្រូបង្រៀនភាសាអង់គ្លេសបានចូលទៅក្នុងទៅតាំងអុីនធឺណែត១កន្លែងដើម្បីស្រាវជ្រាវមេរៀនស្រាប់តែអ្នកយាមប្រាប់ថាទីនេះមិនមែនជាកន្លែងជួលបើកអុីនធឺណែតទេគឺទីតាំងល្បែងភ្នាល់បាល់។

ចំពោះទីតាំងល្បែងធំៗខាងលើដែលល្បីថាមានខ្នងបង្អែកក្រាស់នោះគឺ ទី១-ស្ថិតនៅខាងមុខសណ្ឋាគារហូលីដេ ទី២- ទល់មុខផ្ទះសំណាក់យីហោ(ហូលីដេ) ទី៣-ខាងលិចភោជនីយដ្ឋាន (555)និងទីតាំងជាច្រើនទៀតស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តើអាជ្ញាធរក្រុង ខេត្តនិងសមត្ថកិច្ចគួររក្សាទុកបន្តឬបង្ក្រាប?

កន្លងមកលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងធ្លាប់ប្រាប់ TNN យើងថារាល់ល្បែងសុីសងទាំងឡាយលោកមិនបានដឹងទេពីព្រោះលោកបានបញ្ជាក់ថាៈការមកកាន់ដំណែងនៅទីនេះមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់នៅឡើយ។

ដោយឡែកខណះនេះលោកស្នងការគួរសហការជាមួយអធិការក្រុងបង្ក្រាបល្បែងទាំងនោះពីព្រោះគ្រប់ទីតាំងខាងលើគឺស្ថិតក្នុងក្រុងបាត់ដំបងឬអាចនិយាយថាជាបេះដូងរបស់ខេត្តម្ចាស់ពានរង្វាន់ (ផ្ការំដួល៣ទង)។

យើងខ្ញុំសូមបញ្ជាក់ថា៖ប្រសិនបើព័ត៌មាននេះមិនពិតដូចការរៀបរាប់ខាងលើលោកស្នងការអាចដាក់កម្លាំងស្រាវជ្រាវ បង្ក្រាបអោយសមស្របទៅនឹងមាត្រាទាំង៩ចំណុចនៃភូមិ ឃុំ មានសុវត្ថភាពនិងគ្មានល្បែងសុីសងតាមការគួរ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ