ព្រឹតិ្តការណ៍ថ្មីៗ

ខ្សែភ្លើងឆ្លងកាត់ទទឹងផ្លូវ​ត្រូវរថយន្តដឹកសុីម៉ង់ត៍បើកទាក់ដាច់ វ័ធត្រូវអ្នកដំណើរកំពុងជិះម៉ូតូ ឆក់ប្រកាច់ដួលម៉ូតូ រងរបួស៣នាក់​ បន្តបន្ទាប់គ្នា​ នៅពោធិ៍សែនជ័យ

11 ខែ មុន 51 តូ សុផល

រាជធានីភ្នំពេញ ៖ ដោយសារការខ្ជីខ្ជារបស់បច្ចេកទេសក្រុមហ៊ុនអគ្គីសនី(EDC) និងក្រុមហ៊ុនប្រើប្រាស់បណ្តាញប្រព័ន្ធផ្សេងៗ ដែលបានតរាយខ្សែភ្លើង ខ្សែបណ្តាញ ឆ្លងកាត់ទទឹងផ្លូវ ខ្វះការប្រុងប្រយ័ត្ន យូរទៅខ្សែភ្លើងយា ដាប់ធ្លាក់ ធ្វើឲ្យរថយន្តដឹកសុីម៉ង់ត៍ រថយន្តកុងតៃន័រ បើកទាក់ដាច់ វ័ធទៅត្រូវចំអ្នកដំណើរកំពុងជិះម៉ូតូ ឆក់ប្រកាច់ដួល ម៉ូតូ៣គ្រឿង បណ្តាលឲ្យរងរបួសបន្តបន្ទាប់គ្នា ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរខាងសម្ដែងកាេព្រួយភ័យពីសុវត្ថិភាពទាំងយប់ផងដែរ កាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ​ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

ពេកហើយចំពោះ ខ្សែភ្លើង ខ្សែកាបចម្រុះ នៅតាមផ្លូវ កាត់សន្ធឹងទទឹងផ្លូវ ក្នុងរាជធានីភ្នំពេញ សព្វថ្ងៃ រខេករខាក រយីករយៀក ទាំងរមូរៗ ខ្លះធ្លាក់ដាច់រាយប៉ាយ គ្មានសណ្តាប់ធ្នាប់ គ្មានបច្ចេកទេសត្រឹមត្រូវ ធ្វើឲ្យតែរួចពីដៃ អន់ជាពីងពាងធ្វើសម្បុកទៅទៀត មិនគិតពីហារនិភ័យ បាត់អស់សោភ័ណ្ឌភាពដងផ្លូវ អាច បង្កគ្រោះថ្នាក់ រថយន្តបើកទាក់ ឆ្លងឆេះ ដូចនៅវេលាម៉ោងខាងលើ រមូខ្សែភ្លើង ខ្សែកាបចម្រុះ កាត់ទទឹងផ្លូវ នៅចំណុចខាងលើ ត្រូវបានរថយន្តចំនួន២គ្រឿងបើកទាក់រថយន្តទី១ ប្រភេទសុីទែនដឹកសុីម៉ង់ត៍ រថយន្តទី២ ប្រភេទកុងតៃន័រ បានបើកទាក់ដាវ់ចែភ្លើង វ័ធត្រូវចំអ្នកដំណើរតាមម៉ូតូ ចំនួន៣គ្រឿង ឆក់ជាបន្តបន្ទាប់ ដួលរងរបួស ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងពលរដ្ឋដេញចាប់ឃាត់បាន រាយការណ៍ឲ្យសមត្ថកិច្ច មានវិធានការ ចំណែកជនរងគ្រោះចំនួន៣នាក់ ត្រូវបានសាច់ញាតិ មកដឹកយកទៅផ្ទះនិងយកទៅពេទ្យ ។

ពលរដ្ឋរិះគន់ផងដែរ ដល់ក្រុមហ៊ុនអគ្គសនីកម្ពុជា ក្រុមហ៊ុនប្រើប្រាស់បណ្តាញខ្សែកាប ផ្សេងៗ ដែលតរាយខ្សែ ឆ្លងកាត់ទទឹងផ្លូវ ការងារខ្ជីខ្ជា ខ្សែដាបធ្លាក់ដក់ រញ៉េរញ៉ៃ តាមផ្លូវ ប្រឈមនិងគ្រោះថ្នាក់ ដូចករណីខាងលើនេះអិញ្ចឹង សួរថាតើ ខាងណាទទួលខុសត្រូវ ទៅលើពលរដ្ឋរងគ្រោះ ? កាលបើខ្សែភ្លើង ខ្សែកាប របស់ក្រុមហ៊ុនអស់លោក អ្នកជំនាញ ផ្នែកតបណ្តាញ តរាយខ្សែ របៀបនឹង ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះមិនដឹងចោទទទៅលើអ្វីអោយប្រាកដនោះទេ ឬបញ្ហាខាងលើ មកពីរមូរខ្សែភ្លើង យោងដាបធ្លាក់មកទាបពេក ឬ មកពីរថយន្តដឹកទាំងនោះខ្ពស់ពេក ទើបបើកទាក់បង្កគ្រោះថ្នាក់បែបនេះ ? ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ