ព្រឹតិ្តការណ៍ថ្មីៗ

នារីវ័យក្មេងពីរនាក់របួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោល

5 ថ្ងៃ មុន 46 តូ សុផល

បាត់ដំបង៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តលក់ការ៉េមបានកើតឡើង១លើកបណ្តាលឲ្យនារីពីរនាក់របួស់ធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ 57B នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរស្រុកថ្មគោលបានអោយដឹងថា៖ មុនពេលកើតពេលកើតហេតុមានរថយន្តដឹកការ៉េមលក់ ម៉ាក ដេវូ ពណ៌ស គ្មាន(ស្លាកលេខ) បើកបរដោយឈ្មោះ យ៉ា ឧសភា ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅឃុំវត្តរតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង និងនាក់បើកបរម៉ូតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ជិះគ្នាពីរនាក់ស្របទិសគ្នាស្រាប់តែរថយន្តបត់ឆ្វេងត្រូវម៉ូតូបុកផាំងបុើងមនុស្សហើរដូចសំឡី។

ប្រភពបានបន្តថា៖ជនរងគ្រោះឈ្មោះ៖ ១-ជិន ឡានីន ភេទស្រី អាយុ១៧ឆ្នាំ ២-ជ្រឿន នីត ភេទស្រី អាយុ១៦ឆ្នាំ នាក់ទាំងពីរ រស់នៅស្រុកថ្មគោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទបង្អែកស្រុកថ្មគោល ខេត្តបាត់ដំបង។

បច្ចុប្បន្នម៉ូតូនិងរថយន្តបង្កហេតុខាងលើត្រូវកម្លាំងនគរបាលយកទៅរកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់