ព្រឹតិ្តការណ៍ថ្មីៗ

បុរសអាក្រាតកាយម្នាក់​ និងមានរួបសម្នាក់​ ត្រូវរ៉ឺម៉កកង់បីដឹកយកមកទម្លាក់ចោល​ ជិតផ្ទះសំណាក់រ៉ូហ្សាណា!

5 ថ្ងៃ មុន 185 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរ៉ឺម៉កកង់បីដឹកយកមកទំលាក់ចោលទាំងអាក្រាតកាយ (ដោយមិនដឹងមូលហេតុ)

ព្រមទាំងមានស្នាមរបួសផងដែរ ទើបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ នៅវេលាម៉ោ០៦:៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនៅត្រង់ចំណុចផ្លូវ២៦១ កែងនឹងផ្លូវ១៩២ ជិតផ្ទះសំណាក់រ៉ូហ្សាណា ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា បុរសអាក្រាតកាយខាងលើ​នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ត្រូវបានយកមកកង់បីដឹកយកមកទម្លាក់ចោល(ដោយមិនដឹងមូលហេតុ)នៅត្រង់ចំណុចកើតហេតុខាងលើរួចក៏បើកចេញទៅបាត់ ភ្លាមៗនោះប្រជាពលរដ្ឋបានចេញទៅមើលក៏ឃើញមានបុរសខាងលើអាក្រាតកាយនិងមានស្នាមរបួសនិងសន្លប់ស្ដូកស្ដឹងផងដែរ​ ទើបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យនិងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ៕ ម៉េង៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ