ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាមិននឹងស្មានមែន ជា​ វិបុល​ នឹងភរិយាយ​ យកថ្ងៃខួប​ អាពាហ៍ពិពាហ៍គម្រប់៥ឆ្នាំ​ ធ្វើរឿងប្លែកមួយឲ្យភរិយា

5 ថ្ងៃ មុន 88 តូ សុផល

(ភ្នំពេញ)៖​ ប្លែកពីស្វាមីភរិយាដទៃ​ ពិធីករ​សម្បូរវោហារ​ លោក​ ជា​ វិបុល​ បានជ្រើសធ្វើរឿងមួយ​ ឲ្យភរិយា​

ដោយយកថ្ងៃខួបអាពាហ៍ពិពាហ៍​ គម្រប់៥ឆ្នាំ​ ទៅធ្វើការងារសប្បុរសធម៌​ ជំនួសពិធីជប់លៀងបែបរ៉ូមែនទិក​ ជាមួយភរិយា។

ជាទូទៅបើនិយាយពីជីវិតគូស្វាមីភរិយាដទៃ​ ឬអ្នកសិល្បៈផ្សេងៗ​ គេរមែងរៀបចំកម្មវិធីធំដុំជួបជុំអ្នកសិល្បៈ​ ដើម្បីទាក់ទាញការចាប់អារម្មណ៍ឬ​ ក៏បើកចំហរពីសុភមង្គលជាសាធារណៈ​ ឲ្យមហាជនបានដឹង។ ខុសប្លែកអីតែពិធីករប្រចាំ​ ទូរទស្សន៍ហង្សមាស​ លោក​ ជា​ វិបុល​ និងអ្នកនាង​ គង់​ សុជាតិ​ បែរជាយកថ្ងៃខួបអាពាហ៍ពិពាហ៍​ ទៅធ្វើការងារសប្បុរធម៌ជំនួសវិញ។

បើតាម​ Facebook របស់​ លោក​ ជា​ វិបុល​ បានបង្ហោះ​សារ​ និងរូបភាពបង្ហាញពីក្តីស្រលាញ់​ ចំពោះភរិយា​ ថា​ “ថ្ងៃទី៩ ខែវិច្ឆិកា ២០១៨ ខួបអាពាហ៏ពិពាហ៏គំរប់៥ឆ្នាំ​ ឆ្នាំនេះប្លែកបន្តិច ពីរនាក់ប្រពន្ធ និងក្រុមការងារព្រមទាំងសិស្សមួយចំនួនរបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវសុជាតិ បានមកភូមិបាគូរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ដើម្បីកាត់សក់ និងជូននំចំណីបន្តិចបន្តួចដល់កុមារ និងអ្នកភូមិ”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ