ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកងដឹកជញ្ជូនយីឌុប បុករះពីលូ៥ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ទម្លុះចូលហាង​មីហិលរងរបួសធ្ងន់និងស្រាល៦នាក់ ខូចខាតរថយន្តនិងផ្ទះជាជាច្រើនគ្រឿង

6 ថ្ងៃ មុន 100 តូ សុផល

រាជធានីភ្នំពេញ ៖ ព្រលិងចុងសក់បុកនោះបុកតាំងពីស្តុបលូប្រាំ មកដល់ច្រមុះជ្រូកស្ទឹងមានជ័យមុខអាវុធហត្ថក្រុងបង្កឲ្យប្រជាពលរដ្ឋមានការភិតភ័យ និងតក់ស្លុត យ៉ាងខ្លាំង

ខណៈពេលដែលមានរថយន្តមួយគ្រឿង របស់កងដឹកជញ្ជូនរបស់លោក ហាក់ ម៉ៅ ដែលមានអក្សរM បានបុករះបង្កអោយមានអ្នករងរបួសក្មេងចាស់ប្រុសស្រី៦នាក់ (ធ្ងន់ម្នាក់ និងស្រាល៤នាក់) និងរងករខូចខាតរថយន្ត៦គ្រឿងរម៉ក៤គ្រឿងម៉ូតូ៣គ្រឿង និងផ្ទះចំនួន៣ល្វែង។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពព៍ត័មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តយីឌុបមួយគ្រឿងពណ៍ត្រអ៊ុពាក់ស្លាកលេខភ្នំពេញ3-A7503 បានធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងក្នុងទិសដៅពីលិចទៅកើតលុះដល់ចំនុចស្តុបលូ៥ខណះពេលដែលមានរថយន្តនិងរម៉កម៉ូតូជាច្រើនគ្រឿងកំពុងតែឈប់នៅមុខរថយន្តបង្ករស្រាប់តែរថយន្តខាងលើបានបើកបុករះជាបន្តរបន្ទាប់ហើយបន្ថែមល្បឿនទៅមុខយ៉ាងលឿនរហូតមកដល់មុខអាវុធហត្ថក្រុងក៏បានបុកចូលផ្ទះប្រជាពលរដ្ឋអស់៣ល្វែងថែមទៀតទើបធ្វើអោយរថយន្តទៅមុខលែងរួច។

ភ្លាមៗនោះដែរអ្នកបើកបររថយន្តបង្ករបំរុងបើកទ្វាររថយន្តចុះរត់តែត្រូវបានកម្លាំងអាវុធហត្ថឃាត់បានភ្លាមៗប្រគលអោយសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣។

ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញខណ្ឌមានជ័យសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៏ក្រុងបានចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៍នៅនិងកន្លែងកើតហេតុ។

ឃើញមានវត្តមាន​របស់​លោក ពេជ្រ​ កែវមុនី​ អភិបាលនៃ​ គណៈអភិបាលខណ្ឌមានជ័យ​ និងលោកចៅសង្កាត់ស្ទឹងមានជ័យ៣ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភ្លាមៗផងដែរ។

ក្រោយពេលធ្វើការវា់វែងរួចសមត្ថកិច្ចបានយករថយន្តស្ទូចយករថយន្តបង្ករនិងរថយន្តខូចខាតរួមនិងរម៉កទាំងអស់ដែលរងការខូចខាតយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ