ព្រឹតិ្តការណ៍ថ្មីៗ

១៥នាទីប៉ុណ្ណោះ! នារីម្នាក់ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ VIVO​ ត្រូវចោរចូលគាស់បន្ទប់ជួល​នៅបឹងទំពុន១ យកម៉ូតូ​ Scoopy ថ្មីចែសទៅបាត់!

6 ថ្ងៃ មុន 54 តូ សុផល

រាជធានី​​ភ្នំពេញ ៖ ​ឧស្សាហ៍​មាន​ចោរចូលគាស់បន្ទប់លួចទ្រព្យសម្បត្តិ​ ច្រើន​ដង​មក​ហើយ​ មិនដឹងជាចោរមានសោររបងផ្ទះមកពីណាចាក់ចេញចូលបានស្រួលម្លេះ​ ?

នេះត្រឹមរយៈពេលប្រហែល១៥នាទីប៉ុណ្ណោះ ចោរបានចូលគាស់បន្ទប់ជួលយកម៉ូតូរបស់នារីម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ VIVO យកទៅបាត់ ម៉ាក Scoopy ពណ៍ថ្មីចែស កាល​ពី​វេលា​ម៉ោង​០០​និង​១៥នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី០​៩ ខែវិច្ឆិកា​ ២០១៨ នៅបន្ទប់​ជួល​មួយកន្លែងក្នុងភូមិ​ចំរើន​ផល​ ស្ថិតក្នុងសង្កាត់​បឹង​ទំពុន​ទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះ​ឈ្មោះ​ ​ម៉ា ​នី​ ​អាយុ​២២​ឆ្នាំ​ ជាបុគ្គលិក​ ក្រុមហ៊ុន​ទូរស័ព្ទ​VIVO​ ស្នាក់នៅ​បន្ទប់​ជួល​កើត​ហេតុ​ខាង​លើ​ បាត់បង់ទ្រព្យសម្បត្តិ​​រួម​មាន​លុយ​មួយ​ចំនួន​ និង​ ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ Scoopy ស៊េរី​ឆ្នាំ​2019​ ពណ៌​ស​ ទើបទិញបង់រំលោះបាន ១អាទិត្យ​ប៉ុណ្ណោះ​ ពាក់ស្លាកលេខ​ភ្នំពេញ​)-2683​ គាត់​មិន​ចាំអក្សរនៅខាងមុខស្លាកលេខនោះទេ​ ព្រោះ​ម៉ូតូ​ទើបតែទិញ​ ហើយ​កាត​គ្រី​នៅក្រុមហ៊ុន​ទុក​ទៀត​ ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ត្រឹមត្រូវរួចហើយឡើងជិះរថយន្តជាមួយមិត្តភក្តិទៅហូបបាយនៅម្តុំផ្សារសុវណ្ណា​ពេលហូបរួចហើយក៏ត្រលប់មកបន្ទប់ជួលវិញស្រាប់តែឃើញបន្ទប់ជួលចំហរទ្វារហើយបានចូលក្នុងបន្ទប់ពុំឃើញម៉ូតូរបស់ខ្លួនឡើយហើយក៏ឆោឡោឡើងបានសួរទៅមិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅជិតនោះ គាត់ឆ្លើយថាបានឭសំឡេងបញ្ឆេះម៉ូតូដែរស្មានតែមិត្តភក្តិឯងជិះចេញទៅក្រៅហើយគាត់បានបន្តទៀតថាកន្លងមកនៅបន្ទប់ជួលកន្លែងនេះធ្លាប់បាត់ម៉ូតូជាច្រើនមកហើយម៉ូតូរបស់គាត់ម៉ាក Scoopy ពណ៌ស០១៩ មិនចាំអក្សរពីមុខស្លាកលេខភ្នំពេញ 1-2683 ។

ប្រភពដដែល​បញ្ចាក់ថា​ នៅ​ផ្ទះ​ជួល​ខាង​លើ​នោះ​ឧស្សាហ៍​មាន​ចោរចូលគាស់បន្ទប់លួចទ្រព្យសម្បត្តិ​ ច្រើន​ដង​មក​ហើយ​ មិនដឹងជាចោរមានសោររបងផ្ទះមកពីណាចាក់ចេញចូលបានស្រួលម្លេះ​ ? ព្រោះ​មានតែ​អ្នកនៅក្នុងផ្ទះនោះប៉ុណ្ណោះទើបមានសោរបងផ្ទះ​ ហើយ​នៅពេល​មានបញ្ហារអ្នក​រស់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំម្ចាស់ផ្ទះ​ ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ព្រម​ឆែក​អោយ​មើល​ទេ​ មិនដឹងជាគាត់មានមូលហេតុអ្វី ?

ក្រោយ​កើត​ហេតុ​ នារី​រងគ្រោះ​បាន​ត្រឹម​តែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹង​ទំពុន​ទី១ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ