ព្រឹតិ្តការណ៍ថ្មីៗ

អតីតទូក”ង”ជ័យលាភីលេខ១ឆ្នាំ២០១៦(កំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ)របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានវត្តមានបណ្តែតខ្លួនក្នុងដងស្ទឹងព្រែកត្នោត ក្នុងពិធីប្រណាំងទូក”ង”

6 ថ្ងៃ មុន 20 តូ សុផល

កំពង់ស្ពឺ៖ ទូក”ង”ដែលធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងការប្រណាំងទូកក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ

ខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១៦នោះ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើពិធីសូត្រមន្តក្រុងពាលី ដាក់ចុះទឹកដើម្បីត្រៀមហ្វឹកហាត់ប្រឡងប្រណាំងជាថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីទូក(កំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ)ខកខានកាលពីឆ្នាំ២០១៧មិនបានចូលរួមប្រណាំង ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា អតីតជើងឯកឆ្នាំ២០១៦របស់ទូកកំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ ឆ្នាំនេះនិងមានវត្តមានក្នុងដងស្ទឹងព្រែកត្នោតដើម្បីប្រណាំងក្នុងខេត្ត ជាប្រភេទទូកចំណុះមនុស្ស២២នាក់ ហើយក៏ធ្លាប់ជាប់ជាជើងឯកលេខ១ផងដែរ ។

ទូកកំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ នេះមានភាពល្បីល្បាញផ្នែកល្បឿនលឿន និងក៏ជាទូកមានសោភណ្ឌភាពគួរគយគន់ដែរ ហើយក្រុមកីឡាករហាក់មានមោទនៈភាពនិងទទួលជ័យជម្នះក្នុងឆ្នាំនេះផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ