ព្រឹតិ្តការណ៍ថ្មីៗ

ព្រាយល្បែងឆក់យកជីវិត! ចាញ់ល្បែងលោតពីលើកាស៊ីណូផ្កាយប្រាំ ធ្វើអត្តឃាត

6 ថ្ងៃ មុន 83 តូ សុផល

កម្ពុជា ៖ មានការភ្ញាក់ផ្អើលដោយបុរសម្នាក់បានធ្លាក់មកពីលើ អាគារ០៨ជាន់ ស្លាប់ភ្លាមៗ

នៅនឹងកន្លែងកើតហេតុនៅយប់ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ច ការពារព្រំដែនលេខ៩១១ បានប្រាប់ឱ្យដឹងថា មានជនជាតិចិនម្នាក់ បានលោតទម្លាក់ខ្លួន ពីលើអគារជាន់ទី០៨ ស្លាប់ភ្លាមៗតែម្តង ស្ងស័យចាញ់ល្បែង។

សមត្ថកិច្ចបញ្ជាក់ថា បុរសដែលលោតពីលើអគារកាស៊ីណូនោះ មានឈ្មោះ ស៊ាង ជាងស៊ាន (ZHANG JIANGSHAN) អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈE92895358) និងស្នាក់នៅបន្ទប់លេខៈ៧០៧ អគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលបានបន្តទៀតថា ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុសហការណ៍ ជាមួយកម្លាំងចំរុះ ការពារកន្លែងកើតហេតុ។

បើតាមការពិនិត្យ និងធ្វើ កោសល្យវិច្ឆ័យ ពីកម្លាំងជំនាញបញ្ជាក់ (រងចាំកម្លាំងជំនាញស៊ើប អង្កេត)។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះគេនៅ ពុំទាន់ដឹងពីមូលហេតុអ្វី ទើបបណ្តាលឱ្យ បុរសជនជាតិចិនម្នាក់នេះ ដាច់ចិត្តលោតសម្លាប់ខ្លួន ។ ដោយការសន្និដ្ឋានជំហានដំបូងថាអាជាករណីចាញ់ល្បែង រឺអាចមានអ្វីនៅពីក្រោយខ្នង។ តែយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុពិត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ