ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ ប្រារឰ​ទិវា​អបអរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​ លេីកទី៦៥

6 ថ្ងៃ មុន 28 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃ៩ខែ វិច្ឆិកា​ ឆ្នាំ​២០១៨ នេះ នៅ​វេទិកា​បុណ្យ​ជាតិ​៧មករា មន្ត្រី​រាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ ​សិស្សានុសិស្ស​ ប្រជា​ពលរដ្ឋ​ ជា​ច្រើន​នាក់​ បាន​ប្រារឰ​ពិធី​មី​ទ្ទិញ​ អបអរ​សាទរ​ ខួប​អនុស្សាវរី​លេីកទី៦៥ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា​ ១៩៥៣-៩ វិច្ឆិកា​ ២០១៨ និង​ ខួប​កំណើត​កង​យោធពល​ខេមរ​ភូមិន្ទ​។ 

ពិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជាម​ ហ៊ីម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ យន្ត​ មីន​ អភិបាល​ខេត្ត​ដោយ​មាន​មហាជន​ចូល​រួម​ជាច្រើន​កុះករ​។ 

ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ បានថ្លែង​សុន្ទរកថា​ យ៉ាង​ក្បោះក្បាយ​ អំ​ពី​ប្រវត្តិ​បុណ្យ​ឯករាជ្យ​ជាតិ​៩​ វិច្ឆិកា​ ឆ្នាំ​១៩​៥​៣​ ដែល​ត្រូវ​ចងចាំ​ជានិច្ច​ នូវ​ស្នា​ព្រះហស្ត​ ដ៏ថ្លៃថ្លា​ របស់​ ព្រះ​បាទ​ ព្រះ​បរមរតនៈកោដ្ឋ​ សម្តេច​ព្រះ​នរោត្តម​សីហនុ ​ព្រះ​មហា​វីរក្សត្រ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ការ​តស៊ូ​យ៉ាង​ប្តូរ​ផ្តាច់​ ទាំងក្នុង​ប្រទេស​ និង​ នៅ​លេី​ឆាក​អន្តរជាតិ​ ក្នុង​ការ​តវ៉ា​ទាមទារ​ ​បាន​ឯក​រាជ្យ​ពេញ​លេញ​មក​វិញ​ ពី​របប​អាណានិគម​បារាំង​ ដែល​បាន​ដាក់​អាណា​ព្យាបាល​ គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​១សតវត្សរ៍​។ 

     

ឯកឧត្ដម​អភិបាល​ខេត្ត​ បាន​ថ្លែង​កោតសរសើរ​ ចំពោះ​ស្នា​ព្រះ​ហស្ថ​ដ៏ថ្លៃថ្លា​របស់​ព្រះ​បរម​រតន​កោដ្ឋ​ ដែល​ព្រះ​អង្គ​បាន​បូជា​ព្រះ​កាយ​ពល​ ទាម​ទារ​បាន​ឯក​រាជ្យ​ពេញ​លេញ​ ជូន​ជាតិ​មាតុភូមិ​របស់​យើង​តាម​រយៈ​ការ​ទូត​ ដោយ​គ្មាន​ការ​ បង្ហូរ​ឈាម​ បង្ក​សង្គ្រាម​ឡើយ។ 

យេីង​ទាំងអស់​គ្នា ត្រូវ​ចងចាំ​ជានិច្ច​ នូវ​គុណូបការៈ​គុណ​ ដ៏ថ្លៃថ្លា​ របស់​ព្រះ​បាទ​ព្រះ​បរម​រតនៈកោដ្ឋ​ សម្តេច​ព្រះ​នរោត្តម​សីហនុ​របស់​យើង​ជា​រៀង​រហូត​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ