ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកបាណន់ឡោមព័ទ្ធចាប់ខ្លួនក្រុមជួញដូរថ្នាំញៀនចំនួន៤នាក់

1 សប្តាហ៍ មុន 40 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨សមត្ថកិច្ចចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀន១លើកនៅចំណុចមុខអនុវិទ្យាល័យឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាលស្រុកបាណន់ បានចំនួននាក់ខណៈកំពុងធ្វើសកម្មភាពច្រកថ្នាំញៀននិងចែកចាយថ្នាំញៀន។

១-ឈ្មោះធឿត វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ(គ្មាន)រស់នៅឃុំឈើទាលស្រុកបាណន់។

២-ឈ្មោះសៀក សៅលីភេទប្រុស អាយុ២២ឆ្នាំ មុខរបរបិតស្កុតម៉ូតូរស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៣-ឈ្មោះជួប សង្ហា អាយុ៣២ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិកំពង់ស្រម៉ ឃុំឈើទាលស្រុកបាណន់។

៤-ឈ្មោះម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុបាណន់។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ូតូ៣គ្រឿង ថ្នាំញៀនប្រភេទ ម៉ាទឹកកក ២កញ្ចប់ទម្ងន់ 4,46ក្រាម នឹងថង់ច្រកថ្នាំ12ដុំ ដែកកេះ៦ កន្ត្រៃ១ និងសម្ភារៈសម្រាប់ជក់ថ្នាំមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃុំខ្លួននិងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ