ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ដឹកនាំកម្លាំងចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះនៅលើផ្លូវលេខ ២៧១ កែងស្តុប ៣៧១

1 សប្តាហ៍ មុន 33 តូ សុផល

ភ្នំពេញ៖ នៅវេលាយប់ម៉ោង ១៩:​ ៣០ នាទីយប់ ថ្ងៃ​ ព្រហស្បតិ៍ ១កើត ខែ​ កក្តិក​ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ វិច្ឆិកា​ ឆ្នាំ ២០១៨ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះនៅលើផ្លូវលេខ ២៧១ កែងស្តុប ៣៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមាសភាពចូលរួមសរុប ៥៩​ នាក់ រួមមាន :

  កម្លាំងអធិការខណ្ឌចំនួន  ២២​ នាក់

 កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៦​នាក់ ។

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ៣១​ នាក់

ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា :

 បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​  ១២០​ គ្រឿង​ ។ 

 ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន  ២៣០​ គ្រឿង​​ ។  

រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខៅគ្មាន។ 

ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំគ្មាន។ 

អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ។ 

សារធាតុញៀនឆ្លងកាត់គ្មាន។ 

ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ