ព្រឹតិ្តការណ៍ថ្មីៗ

ក្បាលព្រួញពុះចែកផ្លូវ “ស្តុបក្ដាន់២” ក្លាយជាឧបសគ្គ​មួយ​ នៅចំគន្លងរថយន្ដ តែងតែបង្ក​ឱ្យ​អ្នក​ដំណើរ​គ្រោះថ្នាក់ញឹកញ៉ាប់ណាស់ ព្រោះ…?

1 ខែ មុន 46 តូ សុផល

រាជធានីភ្នំពេញ​ ៖ ក្បាលព្រួញពុះចែកទ្រូងផ្លូវនៅចំគន្លងរថយន្ត ដូចជាឧបសគ្គ​មួយដែលតែងតែ​បង្ក​ឱ្យ​អ្នក​ដំណើរ​គ្រោះថ្នាក់

រងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់គ្នា ​រហូត​ឈានដល់មានអ្នកស្លាប់បាត់​បង់ជីវិត​ទៀតក៏មានដែរ គឺនៅ​​​ត្រង់ចំណុចផ្លូវបំបែកជាបួន​ ស្តុបសួនច្បារក្ដាន់២​ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ជាក់ស្ដែង​កាលពីយប់មិញវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានរថយន្តកាមរីបាឡែន មួយគ្រឿង បើកទៅបុក​លាន់ដូចរន្ទះ​ បណ្ដាលឲ្យរថយន្ត​ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ និងរបាំងថ្មីបាក់អស់១ផ្ទាំងផងដែរ

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារ TNN ថា មុនកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-5911 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជាប់រវល់និយាយទូរសព្ទ ទើបរេចង្កូតជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្ម ១កង់ ចំណែករថយន្តបានផ្ទុះកង់មុខខាងឆ្វេងនិងខូចខាតយ៉ាងដំណំ តែសំណាងល្អហើយ ដែលមិនត្រូវរបួសនោះ។ ភ្លាមៗនោះអ្នកបើករថយន្តបង្កក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ផងដែរ ដោយបន្សល់ទុករថយន្តបង្ក​នៅអែបជាប់របាំងថ្ម​កណ្ដាលផ្លូវតែម្ដង។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រះចក បានចុះមកដល់កន្លែង និងទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ មកធ្វើការវាស់ និងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយ​សងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ​ តាមនិតិវិធីច្បាប់នៅពេលក្រោយ ។

គួរ​បញ្ជាក់​ថានៅពេលកន្លងមក​ ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ​គឺ របាំងថ្ម​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​នោះ តែងតែមានអ្នកដំណើរបើកទៅបុកជា​រឿយៗ​ ព្រោះមិនមាន​ស្លាក​ ឬ​ចំណាំង​ផ្លាត​អ្វី​នោះទេ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!