ព្រឹតិ្តការណ៍ថ្មីៗ

ដល់ក! ចោម ច័ន្ទ តែង​ខ្លួន​ម្ដងនេះ ដូចតុក្កតា​ជប៉ុន​បេះ​បិទ មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​ហ្វេនៗ​ក្នុង​​ហ្វេសប៊ុក

1 សប្តាហ៍ មុន 330 តូ សុផល

(ហ្វេសប៊ុក)៖ បងស្រីតារាសម្ដែង ដេននី ក្វាន់ គឺនាង ចោម ច័ន្ទ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក ចាប់អារម្មណ៍គ្រប់គ្នា

ខណៈពីមួយថ្ងៃទៅមួយថ្ងៃ នាងបាន​តុបតែងខ្លួន លេងស្ទីលប្លែកៗ បែបសិចស៊ី ប្រដៀងនឹងនារីប៉ែកអ៊ឺរ៉ុប។

យ៉ាងណាមិញដើមខែវិច្ឆិកា២០១៨ថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗ (Fans) ចាប់ចិត្តគ្រប់គ្នា ជាមួយនឹងការតែងខ្លួន ដូចនឹងតុក្កតាជុប៉ុនបេះបិទតែម្ដង មើលហើយចង់មើលទៀត បើប្រុសវិញ កាលដែលឃើញហើយ ស្ទើរហូរទឹកមាត់ និងអាចមានអារម្មណ៍រវើរវាយគ្រប់គ្នា​។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទី១​ទេ ដែល ចោម ច័ន្ទ ធ្វើខ្លួនសិចស៊ីបញ្ចេញគល់ភ្លៅ លេចដើមទ្រូងទ្រលុកតទ្រលន់ តាមរយះហ្វេសប៊ុករបស់នាងឈ្មោះ Choum Chann ធ្វើឲ្យប្រុសៗមើលស្ទើរស្រវាំងភ្នែកបែបនេះ ពោលគឺសឹងតែរាល់ថ្ងៃទៅហើយ។

តែលើកនេះ ហាក់ប្លែកខុសធម្មតា ខណៈតែងខ្លួនជាតុក្កតាបែបនេះ ហើយបង្ហោះក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យថា «ពេលខ្លះចង់ក្លាយជា​តុក្តាម្តងៗ ព្រោះមិនហត់គ្រប់យ៉ាង»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ