ព្រឹតិ្តការណ៍ថ្មីៗ

អុញនោះ!ក្រុមចោរលួចម៉ូតូអស់ល័ក្ខគ្រាន់តែឈប់មុខផ្សារត្រូវប៉ូលិសវ៉ៃខ្នោះ…

1 សប្តាហ៍ មុន 47 តូ សុផល

បាត់ដំបង៖ជនសង្ស័យពីរនាក់ជាមុខសញ្ញាចោរលួចកាច់ក ម៉ូតូត្រូវប៉ូលិសចាប់ខ្លួនខណៈកំពុងឈរមុខផ្សារពលរដ្ឋចំណាំមុខ

បានប្តឹងប៉ូលិសព្រៃស្វាយចាប់ខ្លួនបានមុខស្ញេញដូចសេះ។

ជនសង្ស័យទាំងពីរនាក់ត្រូវប៉ូលិសចាប់ខ្លួនបានកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្សារមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកម្លាំងនៃអធិការដ្ឋានស្រុកមោងឫស្សីបានអោយដឹងថា៖ក្រុមចោរទាំងនោះឈ្មោះ ១-ស សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ ២-ឈ្មោះ យន់ ដា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅស្រុកគីរីវង់ ខេត្តតាកែវ។

សម្ភារះដែលសមត្ថកិច្ចហូតបានរួមមាន៖ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ស្លាកលេខទុកក្នុងកាបូប១ ដែកអក្សរT១ដើម សម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវកម្លាំងនៃអធិការដ្ឋានស្រុកមោងឫស្សីកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ