ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលជនជាតិអាមេរិកម្នាក់ស្លាប់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប

9 ខែ មុន 32 តូ សុផល

សៀមរាប ៖ បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃ

ដោយសារតែឡើងហើម ស្អុយ ខ្លាំង។

ហេតុការណ៍ដែលបង្កអោយមានការការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងប្ររហែល២០និង០០នាទីថ្ងៃទី ០៧ ខែ វិច្ឆិការ ឆ្នាំ ២០១៨ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញខេត្តបានទទួលព័ត៌មានពីតំណាងម្ចាស់ផ្ទះជួលថា មានករណីជនបរទេសស្លាប់ ភ្លាមៗនោះកម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះមានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុសអាយុ៧១ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។លោកបន្តថា តាមការសាកសួរតំណាងម្ចាស់ផ្ទះបានឲ្យដឹងថាដោយមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ខ្លួនមានការសង្ស័យក៏បានទៅបើកទ្វារបន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ហើយខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

លោកបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់រយៈពេលប្រហែលជាបីថ្ងៃមកហើយ ដោយសារជម្ងឺសំពាធឈាមឡើងខ្លាំងបណ្តាលឲ្យស្លាប់។លោកបញ្ជាក់ទៀតថា សពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!