ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

1 សប្តាហ៍ មុន 27 តូ សុផល

បាត់ដំបង៖សេចក្តីរាយការណ៍ពីស្រុកកំរៀង បានអោយដឹងថា កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង សុគុណ ភេទប្រុស អាយុ២៥ឆ្នាំ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងដែលកម្លាំងអាវុធហត្ថស្រុកកំរៀងដកហូតបានពីជនសង្ស័យរួមមាន ទូរស័ព្ទម៉ាកសាំសុង១គ្រឿង ម៉ាទឹកកក ពីរថង់តូច យ៉ាម៉ា WY ចំនួន២គ្រាប់ ម៉ូតូ១គ្រឿង និងលុយ ចំនួន១០មុឺនរៀល។

បច្ចុប្បន្នជនសង្ស័យត្រូវកំលាំងអាវុធហត្ថស្រុកខាងលើ កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ