ព្រឹតិ្តការណ៍ថ្មីៗ

វាយខ្នោះ បុរស​ភេទ​ទី៣ម្នាក់ ក្រោយ​ពីធ្វើសកម្មភាពបន្លំ​លួច​ទូរស័ព្ទ របស់ជនបរទេស នៅសួរច្បារមាត់ទន្លេ​ វត្តភ្នំ…!

1 ឆ្នាំ មុន 26 តូ សុផល

រាជធានី​ភ្នំពេញ ៖ បុរសបរទេសម្នាក់​ដើរទៅ​សួនច្បារ​មាត់ទន្លេ អង្គុយ​លើ​ថ្ម​ម៉ាប​តែម្នាក់ឯង ក្រោយមក​ក៏មានបុរសភេទទី៣ និង​បក្ខពួក​ជា​ស្រី្ត​រកស៊ី​ផ្លូវភេទ​២នាក់​ទៀត បានមក​អង្គុយ​ក្បែរ​គាត់ ហើយ​​សួរថា ត្រូវ​ការរក​ស្រី​ដេក​ឬទេ ហើយក៏ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ​​ Samsung Galaxy S8 ពី​ក្នុង​ហោប៉ៅ​ បានសម្រេច​ ហុច​បន្តទៅ​ឲ្យ​បក្ខពួក​យក​រត់គេចខ្លួន ភ្លាមនោះ​ជនបរទេសនោះស្រែក​ឆោឡោ​ រត់ដេញតាម​ ហើយ​ក៏បាន​កម្លាំង​ល្បាត​ឃើញ ទើបចេញជួយ​អន្តរាគមន៍ឃាត់ខ្លួនបានម្នាក់ រីឯបក្ខពួក​២នាក់ទៀត រត់បាត់ស្រមោល ។

ហេតុការណ៍​នេះបានកើតឡើងកាលពី​វេលាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​លើ​ថ្ម​ម៉ាប​មាត់ទន្លេ(កៅអីថ្ម) ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​​ផ្លូវ​លេខ១០៨ ភូមិ​ទី៧ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

សង្ស័យ​ឈ្មោះ អ៊ុន កក្កដា ភេទ​ប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ AMIR SHUSTERMAN ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 21085448 ស្នាក់នៅ​ផ្ទះសំណាក់ ​MAD MONGKAY ទីតាំង​ផ្ទះ​លេខ២៦ ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន។

នៅមុនពេល​កើតហេតុ គាត់​បាន​ដើរទៅ​សួនច្បារ​មាត់ទន្លេ អង្គុយ​លើ​ថ្ម​ម៉ាប​តែម្នាក់ឯង ក្រោយមក​ក៏មាន​ជនសង្ស័យ និង​បក្ខពួក​ជា​ស្រី្ត​រកស៊ី​ផ្លូវភេទ​ចំនួន២នាក់​ទៀត បានមក​អង្គុយ​ក្បែរ​គាត់ ហើយ​ជនសង្ស័យ​សួរថា ត្រូវ​ការរក​ស្រី​ដេក​ឬទេ ពេលនោះ​ជនសង្ស័យ បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ​របស់គាត់ (ជនរងគ្រោះ) ម៉ាក​ Samsung Galaxy S8 ពណ៌​ខ្មៅ ពី​ក្នុង​ហោប៉ៅ​បានសំរេច ហុច​បន្តទៅ​ឲ្យ​បក្ខពួក​យក​រត់គេចខ្លួន ភ្លាមនោះ​គាត់​ស្រែក​ឆោឡោ​ដេញតាម​ក្រុម​ជនសង្ស័យ ហើយ​ក៏បាន​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​ឃើញ ក៏​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន ​ជនសង្ស័យ​(ខ្ទើយខាងលើ) ចំណែក​បក្ខពួក​ចំនួន២នាក់​ទៀត បាន​យក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​រត់​គេចខ្លួនបាត់ ៕

បច្ចុប្បន្នក្រោយពេលកើតហេតុ​ ជនសង្ស័យ​ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលវត្តភ្នំ​៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ